គ.ជ.ប ជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

ភ្នំពេញ៖ យោង ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

  • ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ
  • បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ – លិខិតលេខ ០៥១/០៩២៣/លគ.គក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជប) សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ( គធ.ខប) ទាំងអស់ជ្រាបថា ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់រាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យធ្វើជាតំណាងគណបក្សប្រជាជន កម្ពុជា ក្នុងការចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទ កំណត់ដោយ គ.ជ.ប ) ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យនីមួយៗក្នុងរាជធានី ខេត្តរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner