នាយករដ្ឋមន្ត្រីថៃនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នឹងពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃមកកាន់ កម្ពុជានឹង ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរស្រប តាមស្មារតី នៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ។ នេះបើយោងតាមសេចក្តី ប្រកាស ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា ឯកឧត្តម សេដ្ឋា វីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ ថៃនឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជា ណា ចក្រ កម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការបរទេសបានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

ប្រភពដដែលបន្តថា នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុង គោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែ ស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈស្ដីពីបញ្ហាតំបន់ និង អន្តរជាតិ ដែលជា ផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ ទាំងពីរ នឹងធ្វើការប្រគល់ទទួលនូវ “មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស និងក្រុមជនងាយ រង គ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅ ក្រុងប៉ោយប៉ែត ដែលជាគំនិត ផ្ដួច ផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញចូលជួបសម្ដែងការគួរសម ដាច់ ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិ ការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕ដោយ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner