រដ្ឋមន្រ្តី អធិការកិច្ច លើកទឹកចិត្ត ថ្នាក់ដឹកនាំ មន្រ្តីជំនាញ ត្រូវរៀបចំបច្ចុប្បន្នភាព ការងារផ្ទៃក្នុងកាន់តែល្អប្រសើរបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការ ពិនិត្យសម្រេចដោះស្រាយរាល់សំណូមពរ និងកិច្ចការដែលត្រូវរៀបចំធ្វើបន្តដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ។ ឯកឧត្តម រដ្ឋមន្រ្តី ហួតហាក់ បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះវឌ្ឍនភាព ការងារដែលថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងអធិការកិច្ច បានរួមគ្នាសម្រេច អនុវត្តន៍ ក្នុងរយៈពេលកន្លងមក ដែលឆ្លុះបញ្ចាំងអោយឃើញពីស្មារតីទទួលខុសត្រូវ និង យកចិត្តទុកដាក់ខ្ពស់ លើវិស័យអធិការកិច្ច ដែលជាផ្នែកសំខាន់ ព្រមទាំងបង្ហាញឲ្យឃើញ ពី ស្មារតី សាមគ្គីភាព ឯកភាព និងសហការគ្នា ។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណា រៀបចំបច្ចុប្បន្នភាព ការងារ ផ្ទៃក្នុងបានកាន់តែល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពី ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន អង្គប្រជំ អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ ទៅជា “ក្រសួងអធិការកិច្ច” ដើម្បីសម្រួចលើការងារអធិការកិច្ច ក្នុងគោលដៅឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តរដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់សហការរៀបចំការបណ្តុះបណ្តាលផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីក្រសួងក៏ដូចជាគ្រប់ផ្នែកទាំងអស់មានធនធានមនុស្សគ្រប់គ្រាន់ និងអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner