សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង”

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។

សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់នូវប្រធានបទផ្សេងៗ ដើម្បីជារួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។

សម្រាប់កម្ពុជា វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពដ៏អាក្រក់នៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីវិបត្តិសង្គ្រាម ការកើនឡើងនៃអត្រាអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា នៅមានកម្រិតនៅឡើយ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner