គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥និង របួសធ្ងន់ស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៤នាក់ និង របួសស្រាល ៣នាក់ គឺ កើតឡើង ដោយសារការប៉ះទង្គិចគ្នា ចំនួន ១១លើក មាន ៖កត្តា ល្បឿន ៥លើក ( ស្លាប់ ៣នាក់ ) មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ២នាក់) ស្រវឹង ១លើក ងងុយ ១លើក និងអាកាសធាតុ ១លើក ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner