មន្រ្តីជំនាញ បន្តចុះស៊ើបអង្កេត ត្រួតពិនិត្យ និងស្វែងរកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ចែករំលែកចំណេះដឹងដល់ទំពាំងស្នងឬស្សីនៅតាមសាលារៀន

(ភ្នំពេញ)៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី-ខេត្ត កាលពីថ្ងៃទី ២៦ កញ្ញា ២០២៣ ម្សិលមិញ បានចុះអនុវត្តការស៊ើបអង្កេត ត្រួតពិនិត្យ និងស្វែករកភាពមិនមានអនុលោមលើទំនិញនៅតាមបណ្ដាឃ្លាំងស្ដុកចែកចាយ ម៉ាត ផ្ទះលក់ទំនិញ និងតាមផ្សារដើម្បីទប់ស្កាត់អំពើមិនសុចរិតតាមរយៈការលក់ និងចែកចាយទំនិញដែលខូចគុណភាព និងមិនមានអនុលោមភាពដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងយោងទៅតាមបណ្ដឹងរបស់អ្នកប្រើប្រាស់មួយចំនួនផងដែរ។

ក្នុងប្រតិបត្តិការនោះ ជាក់ស្ដែង តាមលទ្ធផលត្រួតពិនិត្យមន្រ្តីជំនាញ បា ន រកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពក្នុងការប្រើប្រាស់ក៏ដូច ជាការបរិភោគចំនួន ២០គីឡូក្រាម និងពិន័យទៅតាមនីតិវិធីផងដែរ ។

មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ បាន បន្ត អនុវត្ត យន្ត ការ ចែករំលែកចំណេះដឹងដល់ទំពាំងស្នងឬស្សីនៅតាមសាលារៀនស្របតាមអនុសាសន៍ណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។

យន្តការមួយនេះនឹងនាំចំណេះដឹងជាច្រើនដល់សិស្សានុសិស្សនៅតាមសាលារៀនឱ្យពួកកាត់បានស្វែងយល់អំពីសុវត្ថិភាពចំណីអាហារ ផលិតផលប្រើប្រាស់ដែលមានហានិភ័យ អាហារដែលងាយរងគ្រោះ និងទំនិញដែលពុំអនុលោមភាពតាមបទប្បញ្ញត្តិ ។

ជាក់ស្ដែងនៅក្នុងវិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្រ្តីជំនាញ ក.ប.ប. បានបើកការបង្រៀន និងផ្សព្វផ្សាយចំណេះដឹងដល់សិស្សានុសិស្សចំនួន ១២៩នាក់ ឱ្យពួកគាត់បានស្វែងយល់និងប្រយ័ត្នប្រយ៉ែងក្នុងការជ្រើសរើសចំណីអាហារមកបរិភោគ។ ថែមពីការបង្រៀន មន្រ្តីជំនាញ ក៏បានជូននូវផ្ទាំងរូមភាពណែនាំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្ស លោកគ្រូ នាក់គ្រូជាច្រើនផ្ទាំងផងដែរ ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner