ក្នុងវេទិកា ការងារ របស់ NEA ថ្ងៃស្អែកនេះនឹងផ្តល់ឱកាសការងារថ្មី ចំនួនជិត ៤០០កន្លែង ទៀតដល់យុវជន

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩កន្លែង សម្រាប់យុវជនសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

បើយោងតាមការបញ្ជាក់ពីសំណាក់ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថាយុវជន សិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

ទាក់ទិនក្នុងរឿងនេះកញ្ញា វណ្ណា នារីរ័ត្ន មន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា ភាពរីកចម្រើនរបស់ធនាគារយើង បានធ្វើឱ្យនាគារមានតម្រូវការបុគ្គលិកជាច្រើន។ជាមួយគ្នានោះការសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិជាច្រើនលើកច្រើនសារគឺជាផ្នែកមួយក្នុងការជួយដល់ធនាគារឱ្យអាចជ្រើសរើសបុគ្គលិកបានយ៉ាងឆាប់រហ័សនឹងទាន់ពេលវេលា។ កញ្ញាបញ្ជាក់បន្តថា៖ «NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមក»។

កញ្ញា វណ្ណា នារីរ័ត្ន បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានសមរម្យ និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះនឹងមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner