សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កញ្ញា ២០២៣

១. ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងត្បូងឃ្មុំ កំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យជន់លិចផ្ទះ និងប៉ះពាល់ដល់ ២៣ ក្រុង/ស្រុក និង ៧៧ ឃុំ/សង្កាត់ – AMS Central

២. ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៥លាននាក់ កើនជាង ២៥០% ឯភ្ញៀវទេសចរជាតិជាង ១២,៣៨លាននាក់ កើន ៦២,៥% ធៀបនឹងឆ្នាំ២០២២ – FN

៣. តម្លៃជ័រកៅស៊ូរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ ១៥% ដោយសារតម្រូវការទាបជាងការផ្គត់ផ្គង់ – ថ្មីៗ

៤. ប្រាក់ចំណេញពីវិស័យឧស្សាហកម្មចិនបានកើនឡើងវិញក្នុងល្បឿនលឿនបំផុតដោយកើន ១៧,២% បើប្រៀបធៀបនឹងឆ្នាំ២០២២ – Bloomberg

៥. រុស្ស៉ី ថារថក្រោះអាមេរិក Abrams សម្រាប់អ៊ុយក្រែន នឹងមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិបានឡើយ – AFP

#ams1minute

ads banner