ចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលាត្រូវបានបិទ (Video Inside)

ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ត្រូវបានផ្អាកបណ្តោះអាសន្នសិនចាប់ពីថ្ងៃនេះទៅ ដោយសារការជន់លិចដោយជំនន់ទឹកភ្លៀង។

អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី២៧កញ្ញា បានជូនដំណឹងការផ្អាកធ្វើចរាចរនេះ ខណៈចំណុចចន្លោះគីឡូម៉ែត្រ ដែលជូនដំណឹងនោះ មានទឹកជន់លិចប្រមាណជាង១២០ម៉ែត្រ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា «ស្ថានភាពបែបនេះមិនអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ»។

សេចក្តីជូនដំណឹងដដែល បានណែនាំការធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ សូមធ្វើដំណើរតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣។ ការបើកដំណើរចរាចរឡើងវិញ នឹងត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋបាលខេត្តសាជាថ្មី។

ads banner