ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងសម្រេចលើធម្មនុញ្ញភាពច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យនិងសម្រេចលើសំណើធម្មនុញ្ញភាព លើច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៨ កញ្ញា ឆ្នាំ ២០២៣។
សេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤កញ្ញា…និងសេចក្តីព្រាងច្បាប់ទាំង២ដដែលនេះ ត្រូវបានបញ្ជូនមកស្ថាប័នព្រឹទ្ធសភា ដែលបានឯកភាពទាំងស្រុងនៅថ្ងៃទី២១កញ្ញា។
ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជា រួមមានវៀតណាម, ឡាវ និងថៃ។
កិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញវេលាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។