សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កញ្ញា ២០២៣

អត្ថបទដោយ៖
AMS OneMinute

១. អភិបាលខេត្តបាត់ដំបងស្នើឱ្យសិង្ហបុរី ងាកមកវិនិយោគលើផ្នែកកសិឧស្សាហកម្មនៅខេត្តនេះ ក្នុងការកែច្នៃផលិតផលសម្រាប់លក់ក្នុងស្រុក និងនាំចេញ – AMS Central

២. ក្នុងរយៈពេល ៤ ឆ្នាំ តាមរយៈគម្រោងលើកកម្ពស់អនាម័យជនបទនៅកម្ពុជា អ្នករស់នៅជនបទចំនួន ៣៥ម៉ឺនគ្រួសារ បានប្រកាសឈប់បន្ទោរបង់ពាសវាលពាសកាល – AMS Central

៣. ថ្មីៗនេះ CDC បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ២ ដែលមានទុនវិនិយោគជាង ១០លានដុល្លារ – កម្ពុជាថ្មី

៤. ចិនចាប់ផ្តើមខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដែលនឹងធ្វើដំណើរឆ្លងកាត់ឆ្នេរនៃមហាសមុទ្រក្នុងខេត្ត Fujian ភាគអាគ្នេយ៍ក្បែរច្រកសមុទ្រតៃវ៉ាន់ – Xinhua

៥. សាលារៀនប៉ាគីស្ថានចំនួន ៥ ៦០០០ កន្លែងត្រូវបានផ្អាក ដោយសារការផ្ទុះឡើងនៃជំងឺឆ្លងមេរោគភ្នែក – CNA

#ams1minute

ads banner