ថៃរឹបអូសបានថ្នាំញៀនមានតម្លៃ ៨លានដុល្លារ

បាងកក៖ មន្រ្តីប៉ូលិសប្រឆាំងគ្រឿងញៀនរឹបអូសបានថ្នាំញៀនមានតម្លៃជាង ៨លានដុល្លារ ដែលនេះជាការរឹបអូសបានគ្រឿងញៀវទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។

មន្ត្រីប៉ូលិសថៃបានឆ្មក់ចូលអគារមួយនៅកណ្តាលទីក្រុង Nakhon Pathom កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ដោយបានឃាត់ខ្លួនជនសង្ស័យ ៤នាក់នៅក្នុងបរិវេណនោះ និងរកឃើញកន្លែងស្តុកទុកថ្នាំញៀនដ៏ធំមួយ។ អគ្គស្នងការនគរបាលជាតិថៃ លោក Torsak Sukwimol ដែលទើបនឹងតែងតាំងថ្មី បាននិយាយថា នេះគឺជាគ្រឿងញៀនដ៏ធំបំផុតមួយ ដែលរឹបអូសបាន និងថា គ្រឿងញៀនទាំងនោះមានតម្លៃប្រហែល ៣០០លានបាត ឬប្រមាណ ៨លានដុល្លារ។

លោកស្នងការបានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទយ៉ាបាប្រហែល ១៥លានគ្រាប់ ដែលជាគ្រាប់ថ្នាំមេតំហ្វេតាមីន ដែលត្រូវបានផលិត និងប្រើប្រាស់ទូទាំងតំបន់។ តំបន់ “ត្រីកោណមាស” ដែលរួមមានប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ គឺជាទីតាំងដ៏ក្តៅគគុកជាយូរមកហើយ សម្រាប់ការរត់ពន្ធគ្រឿងញៀន ជាពិសេសប្រភេទមេតំហ្វេតាមីន ទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ។

សូមរម្លឹកថា កាលពីឆ្នាំមុន ប៉ូលីសរឹបអូសបានសរុបប្រហែល ៥៤០លានគ្រាប់ ច្រើនជាងពីរដងបើធៀបនឹងការរឹបអូសបានក្នុងឆ្នាំ ២០១៧ នេះបើយោងតាមទិន្នន័យពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner