ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣៣ករណី ថ្ងៃទី២៨ ខែកញ្ញា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន ៖ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៥នាក់(ស្រី ០នាក់)ប្រើប្រាស់ ១៦ករណី ឃាត់ ៣១នាក់(ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកញ្ញា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៦៣,៤៧ក្រាម និង៨កញ្ចប់តូច។ លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១៣អង្គភាព ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner