រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់សរុបចំនួន ៥ ០៩០ ១០២ ៩០២ ២០០រៀល (ប្រមាណ១ ២០០លានដុល្លារ)
អត្ថបទដោយ៖
AMS OneMinute
ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣។
គិតត្រឹមថ្ងៃទី ២៨ កញ្ញា ២០២៣ កម្មវិធីទាំង ៣ ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧ ៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩ ៩៧៧នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥ ១១៩គ្រួសារ)។


#ams1minute