អាហ្វហ្គានីស្ថាន បិទ ស្ថាន ទូត នៅ ឥណ្ឌា ដោយ សារ កង្វះ ជំនួយ ការ ទូត

កាប៊ុល: ស្ថាន ទូត អាហ្វហ្គានីស្ថាន ក្នុង ប្រទេស ឥណ្ឌា របស់ រដ្ឋាភិបាល ចាស់ ដែល គាំទ្រ ដោយ លោក ខាង លិច បាន ប្រកាស បិទ ស្ថានទូត ចាប់ ពី ថ្ងៃ ទី ១ ខែ តុលា ឆ្នាំ ២០២៣ តទៅ ដោយ លើក ឡើង ពីកង្វះ ជំនួយ ផ្នែក ការ ទូត ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ បណ្ដាញ ព័ត៌មាន Al Jazeera។
សេចក្តី ថ្លែងការណ៍ របស់ ស្ថានទូត អាហ្វហ្គានីស្ថាន កាល ពី ថ្ងៃ សៅរ៍ បាន ឱ្យដឹង ថា ៖ « វា គួរ ឱ្យ សោកសៅ សោ កស្ដាយ និង ខក ចិត្ត យ៉ាង ខ្លាំង ដែល ស្ថាន ទូត អាហ្វហ្គានីស្ថាន នៅ ក្រុង ញូវដេលី ប្រកាស ពី ការ សម្រេច ចិត្ត បញ្ឈប់ ប្រតិបត្តិការ របស់ ខ្លួន » ។
សេចក្តី ថ្លែងការណ៍បន្តថា ថា ការ សម្រេច ចិត្ត នេះ ធ្វើ ឡើង ដោយ សារ តែ កង្វះ ការ គាំទ្រ ដ៏ សំខាន់ ពី ប្រទេស ឥណ្ឌា ដែល បាន បង្អាក់ លទ្ធភាព របស់ ស្ថាន ទូត ក្នុង ការ បំពេញ ភារកិច្ច របស់ខ្លួន ។ ប្រភពដដែល បន្ត ទៀត ថា ៖ « មាន ការ ថយ ចុះ គួរ ឱ្យ កត់ សម្គាល់ ទាំង បុគ្គលិក និង ធន ធាន ដែល មាន សម្រាប់ ពួក យើង ដែល ធ្វើឱ្យ វា កា ន់ តែ មាន ការ ប្រឈម មុខ កាន់ តែ ខ្លាំង ឡើង ក្នុង ការ បន្ត ប្រតិបត្តិការ »។
យ៉ាង ណា មិញ សេចក្តី ថ្លែងការណ៍ ដដែល បញ្ជាក់ថា ស្ថាន ទូត ចង់ បាន កិច្ច ព្រម ព្រៀង ជាមួយ រដ្ឋាភិបាល ឥ ណ្ឌា ដើម្បី ធានា ថា ផល ប្រយោជន៍ របស់ ជន ជាតិ អាហ្វហ្គានីស្ថាន ដែល កំពុ ង រស់ នៅ ធ្វើ ការ សិក្សា និង ធ្វើ អា ជីវកម្ម នៅ ក្នុង ប្រទេស ឥណ្ឌា ទទួល បាន ការ ការ ពារ ។
ការ បិទ នេះ កើត ឡើង ជាង ២ ឆ្នាំ បន្ទាប់ ពី រដ្ឋាភិបាល តាលីបង់ បាន ត្រលប់ មក កាន់ អំណាច លើ ប្រទេស វិញ ក្រោ យ ការ ដួល រលំ នៃ រដ្ឋាភិបាល របស់ លោក ប្រធានាធិបតី Ashraf Ghani បន្ទាប់ ពី សហរដ្ឋ អាមេរិក បាន ដក កង ទ័ព របស់ ខ្លួន បន្ទាប់ ពី ធ្វើ ប្រតិបត្តិការ ក្នុង ប្រទេស អស់ រយៈ ពេល ២០ ឆ្នាំ ។
ហើយ វា ក៏ ធ្វើ ឡើង ផង ដែរ បន្ទាប់ ពី មាន សេចក្តី រាយការណ៍ ថា ឯក អគ្គ រដ្ឋ ទូត និង អ្នក ការ ទូត ជាន់ ខ្ពស់ ផ្សេង ទៀត បាន ចាក ចេញ ពី ប្រទេស ឥណ្ឌា ក្នុង រយៈ ពេល ប៉ុន្មាន ខែ ថ្មី ៗ នេះ ដោយ មាន ការ ប៉ះ ទង្គិ ច គ្នា ក្នុង ចំ ណោម អ្នក ដែល បន្ត ធ្វើ ការ ក្នុង ទីក្រុង ញូវដែលី ។ ប៉ុន្តែ ស្ថាន ទូត បាន ច្រាន ចោល ការ អះ អាង ទាក់ ទង នឹង ការ ប៉ះ ទង្គិច ផ្ទៃ ក្នុង ក្នុង ចំណោម បុគ្គលិក របស់ ខ្លួន ដោយ សង្កត់ ធ្ងន់ ថា ទាំង នេះ ជា ពាក្យ ចចាម អារ៉ាម ដែល គ្មាន មូល ដ្ឋាន ។
ស្ថាន ទូត អាហ្វហ្គានីស្ថាន ថា ឥណ្ឌា នឹង គ្រប់ គ្រង មើល ថែ ស្ថានទូត របស់ ខ្លួន ប៉ុន្តែ ក្រសួង ការ បរទេស ឥណ្ឌា មិ ន ទាន់ ចេញ សេចក្ដី ថ្លែងការណ៍ យ៉ាង ណា នោះ ទេ ។
គួរ បញ្ជាក់ ថា គ្មាន ប្រទេស ណា មួយ ឬ ឥណ្ឌា ទទួល ស្គាល់ រដ្ឋាភិបាល ថ្មី របស់ អាហ្វហ្គានីស្ថាន ជា ផ្លូវ ការ នោះ ទេ ប៉ុន្តែ ទទួល ស្គាល់ ថា ក្រុម តា លីបង់ កាន់ អំណាច គ្រប់ គ្រង ។
ប្រការ នេះ បាន ធ្វើ ឱ្យ ស្ថានទូត និង ស្ថាន កុងស៊ុល អាហ្វហ្គានីស្ថាន ជា ច្រើន ស្ថិត ក្នុង ភាព ច្របូក ច្របល់ ដោ យ អ្នក ការ ទូត ដែល តែង តាំង ពី អតីត រដ្ឋាភិបាល បាន បដិសេធ មិន ប្រគល់ ការ គ្រប់ គ្រង អគារ ស្ថានទូត និង ទ្រ ព្យ សម្បត្តិ ទៅ ឱ្យ តំណាង ដែល អាជ្ញាធរ តាលីបង់ តែង តាំង ៕
ប្រែសម្រួល:ហួន ឌីណា
ប្រភព ៖ Afghanistan closes embassy in India citing lack of diplomatic support  https://www.aljazeera.com/news/2023/10/1/afghanistan-embassy-closes-in-india-citing-lack-of-diplomatic-support

ads banner