គូស្នេហ៍ មួយ គូបាន ស្លាប់ ក្នុង ការ វាយ ប្រហារ ពី សត្វ ខ្លាឃ្មុំនៅ ឧទ្យានជាតិប្រទេស កាណាដា

កាណាដា: គូស្នេហ៍មួយគូ រួមទាំងឆ្កែរបស់ពួកគេត្រូបានវាយប្រហារដោយសត្វ ខ្លាឃ្មុំនៅក្នុងឧទ្យានជាតិរបស់ប្រទេសកាណាដា (Alberta’s Banff National Park)។ បើតាមមន្ត្រីឧ ទ្យា នជា តិ កា ណាដាបានឱ្យដឹងថា គូស្នេហ៍ខាងលើបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនោះផងដែរ ។
ទាក់ទិននឹងករណីនេះ មន្ត្រីឧទ្យានជាតិកាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ថា ខ្លួនបានទទួលការជូនដំណឹងមួយកាលពីល្ងាចថ្ងៃសុក្រពីឧបករណ៍ GPS ដែលប ង្ហាញ ពីការវាយប្រហាររបស់ខ្លាឃ្មុំនៅក្នុងជ្រលង Red Deer River Valley ភាគខាងលិចនៃ Ya Ha Tinda R anch ក្នុងឧទ្យានជាតិ Banff ។
យោងតាមលោកស្រី Kim Titchener ស្ថាបនិកក្រុមហ៊ុន Bear Safety and More និងត្រូវជាមិត្តភ័ក្តិ រប ស់ ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះគឺជាប្តីប្រពន្ធដែលមានសញ្ជាតិកាណាដា រីឯ ខ្លាឃ្មុំនោះ ក៏ ត្រូវបានគេសម្លាប់ចោល នៅក្រោយហេតុការណ៍វាយប្រហារដល់ អាយុជីវិត បែបនេះដែរ ។
យ៉ាងណាមិញ លោកស្រី Titchener ដែលជាអ្នកផ្តល់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពខ្លាឃ្មុំ និងវាយតម្លៃសត្វខ្លាឃ្មុំ បាន និយាយថា ការជួបនូវហេតុការណ៍នេះគឺកើតឡើង ភាគច្រើននៅពេល ដែលមនុស្ស ចេ ញដើរកម្សាន្ដ តាមឧទ្យានជាតិ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ការវាយប្រហារដែល ប៉ះពាល់ដល់អាយុជីវិតបែបនេះ គឺកម្រមានណាស់ ដែលនៅ ទូទាំងពិភពលោកមានករណី បែបនេះត្រឹមតែ ១៤%ប៉ុណ្ណោះ។
លោកស្រីបានឱ្យដឹងទៀតថា ៖ «មូលហេតុដែលករណីបែបនេះកើតមានឡើងគឺដោយសារតែ បច្ចុប្បន្ន ម នុ ស្សជាច្រើននិយមចេញដើរកម្សាន្ដតាមតំបន់ឧទ្យានជាតិ ទាំងដែលពួកគេមិនទទួលបាន ការបណ្ដុះបណ្ដា ល ពីការទប់ស្កាត់ ការវាយប្រហារពីខ្លាឃ្មុំ»។
គួរបញ្ជាក់ថា ការវាយប្រហារពីសត្វខ្លាឃ្មុំនៅប្រទេសកាណាដាក្នុងពេលនេះ ធ្វើឡើងស្របពេលដែល ពួកវា កំពុងតែសកម្មក្នុងការស្វែងរកអាហារមុនរដូវរងាមកដល់។
ដោយឡែក ឧទ្យានជាតិ Banff ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាង ៤ លាននាក់ជារៀងរាល់ឆ្នាំ ហើយដែលត្រូវបានគេស្គាល់ថាជាជម្រករបស់សត្វខ្លាឃ្មុំប្រភេទ grizzly និង black bears ។
គិតមកដល់ពេលនេះ ឧទ្យានជាតិ Banff មានវត្តមានខ្លាឃ្មុំប្រហែល ៦០ ក្បាល ដែលស្ថិតក្រោមការ អភិរ ក្សរបស់ឧទ្យានជាតិផ្ទាល់។ ហើយដែល តួលេខនេះត្រូវបានគេចាត់ទុកថាជា ចំនួនមួយ ដែលកំពុងរងការគំរា មគំហែងផងដែរ៕
ប្រែសម្រួល: កែវ បុស្បា
ប្រភព៖ Couple killed in grizzly bear attack in Canada’s Banff National Park

ads banner