តើវិស័យទេសចរណ៍កម្ពុជា ពិតជាត្រូវរងគ្រោះ ដោយសារតែការផ្សព្វផ្សាយព័ត៌មាន ឬភាពយន្ត ដែលមាននិន្នាការអវិជ្ជមានចំពោះកម្ពុជា មែនឬយ៉ាងណា?
ភ្នំពេញ:រាជរដ្ឋាភិបាល កម្ពុជា បាន ទទួលស្គាល់ សក្ដានុពល នៃ ឧស្សាហកម្ម ទេសចរណ៍ ថា ជា ប្រភព នៃ កំណើនសេដ្ឋកិច្ច – សង្គម របស់ កម្ពុជា រួម មានការ បង្កើត ការងារ និង ការ កាត់ បន្ថយ ភាព ក្រីក្រ ផងដែរ ខណៈដែល វិស័យ ទេសចរណ៍ ទាំង ក្នុង និង ក្រៅប្រទេ ស ត្រូវ បាន ចា ត់ ទុក ថា ជា សសរស្តម្ភ សេដ្ឋកិច្ច ដ៏ សំខាន់ មួយ របស់ កម្ពុជា និងត្រូវបានគេប្រសិទ្ធនាមថាជា «មាសបៃតង»។
នៅ ដើម ទសវត្សរ៍ឆ្នាំ ២០០០ អ្នកទេសចរ បរទេស ច្រើន ជាងគេដែលបាន មកកម្សាន្ត នៅ ក្នុង ប្រទេស កម្ពុជា គឺជា ជនបរទេសមកភាគ ខា ងលិច ដែល មក ពី សហរដ្ឋអាមេរិក ចក្រភព អង់គ្លេស និងប្រទេស បារាំង ។
ចំណែក ភ្ញៀវ ទេសចរ ចិន បាន ឈរ នៅ លំ ដាប់ កំពូល ក្នុង ប ញ្ជីនៃ កា រ មក ដល់ កម្ពុជា នាឆ្នាំ ២០១៩ ដែល មាន ចំនួន ២.៣៦ លាន នាក់ កើនឡើង ១៨ ភាគរយ ធៀប នឹង ឆ្នាំ ២០១៨ ។ ភ្ញៀវ ទេសចរ ចិនដដែលនេះ ក៏ នៅ តែ ស្ថិត នៅ លំដាប់ កំពូល ស ម្រា ប់ ឆ្នាំ ២០២០ បន្ទាប់ មក គឺ ប្រទេស ថៃ និង វៀតណាម។ ក្រៅពី នេះក៏មាន ភ្ញៀវ ទេសចរ ផ្សេង ទៀត ដែរ មក ពីបណ្តាប្រទេស ផ្សេងៗដូចជា សហរដ្ឋអាមេរិក សាធារណរដ្ឋ កូរ៉េ ជប៉ុន បារាំង និង ចិន តៃវ៉ាន់ ជាដើម ។
សម្រាប់ឆ្នាំ២០២៣នេះវិញ កម្ពុជាហាក់មានក្តីរំពឹងខ្ពស់ ចំពោះទេសចរចិន ដោយកាលពីដើមឆ្នាំនេះ ពោលគឺនៅអំឡុងខែ កុម្ភៈកន្លងទៅ ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ បានចាប់ផ្តើមទទួលដោយផ្ទាល់នូវ អ្នកទេសចរចិ នចំនួន ១២៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាការមកដល់របស់ទេសចរចិនជាលើកដំបូងពីទីក្រុងប៉េកាំ ង បន្ទាប់ពីចិនបើកប្រទេសឡើងវិញពីផែនការសូន្យកូវីដ (zero-covid) និងជាជើងទីពីរបន្ទាប់ពីការមកដល់របស់ទេសចរចិននៃខេត្តយូណាននៅខេត្តព្រះសីហនុកាលពីចុងខែមករា ឆ្នាំ២០២៣កន្លងទៅ នេះ។
លោក ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ តែងតែបង្ហាញពីក្តីរំពឹងខ្ពស់ចំពោះទេសចរចិន ដែលអាចនឹងរុញកំ ណើន ភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា នាឆ្នាំនេះ និងបន្តមានកំណើននៅឆ្នាំក្រោយ ជាពិសេសនៅពេលដែលកម្ពុជា ដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមការរំពឹងទុករបស់ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺកំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលនៃការរីករាលដាលមេរោគ កូវីដ១៩ នា ដើមឆ្នាំ២០២៦ ខាងមុខនេះ។
ផែនទីចង្អុលបង្ហាញផ្លូវ ដែលក្រសួងទេសចរណ៍រៀបចំទុក បានប៉ាន់ស្មានថា ឆ្នាំ២០២៣ កម្ពុជា អាចទៅរួចក្នុងការចាប់យ កទេសចរអន្តរជាតិបាន ៤លាននាក់ ជាពិសេសភ្ញៀវទេសចរចិន ប៉ុន្តែ បើគេក្រឡេកមកមើលពីស្ថានភាព នាពេលបច្ចុប្បន្ននេះ វិញ អាចទេ ដែលកម្ពុជានឹងសម្រេចគោលដៅនេះ?
កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ សារព័ត៌មានដ៏ល្បីរបស់ជប៉ុន Nekkei បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា «Cambodia’s ‘scamdemic’ reputation scares off travelers from China» ដែលមានន័យជាភាសាខ្មែរថា «កេរ្តិ៍ឈ្មោះរបស់កម្ពុជា ទាក់ទងនឹងការឆបោកតាមអ៊ីនធឺណិត បានធ្វើឱ្យ អ្នកធ្វើដំណើរមកពីប្រទេសចិន មានការភ័យខ្លាច»។
ស្របពេលជាមួយគ្នានោះដែរ ក៏ មានការចាក់ខ្សែភាពយន្តចិន រឿង «No More Bets» ដែលប្រែថា «សូមបញ្ឈប់ការភ្នា ល់»។ បើតាមសារព័ត៌មានអន្តរជាតិធំៗនានាបញ្ជាក់ថា សាច់រឿងនេះ គេបានផលិតឡើង ដោយផ្អែកលើរឿងពិត ដែ ល បា នកើតមានឡើងចំនួនជាង១០ម៉ឺនករណី ដែលជាករណីអាចត្រូវបានគេបង្ខំឱ្យ ធ្វើការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ នៅកម្ពុជា។
អត្ថបទព័ត៌មាន និងភាពយន្តនេះ បានធ្វើឱ្យកម្ពុជា ជាប់ឈ្មោះមិនល្អ និងត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ក្នុងស្រុ ក រួមទាំងប្រជាជនកម្ពុជា យល់ឃើញថា វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា។
តើវាពិតជាបានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា នៅទ្រឹង ឬធ្លាក់ចុះមែនឬទេ? ហើយវាជាការពិតទេ ដែលថាប្រទេសកម្ពុជា បានបណ្តោយ ឱ្យកើតមានករណីឆបោក តាមប្រព័ន្ធអនឡាញក្នុងប្រទេសរបស់ខ្លួន ដូចការផ្សព្វផ្សាយទាំងនោះមែន ?
«ករណីទាំងនោះកើតមានមែន តែមិនមែនជាការពិតទាំងស្រុងនោះទេ»។ លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងប្រាប់បែ បនេះ ដោយលោកបាន ឱ្យដឹងថា ថ្វីត្បិតតែកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជា ង ៣ លាននាក់ កើនឡើងជាង ១៨០ ភាគរយមែន បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ប៉ុន្តែនៅតែមានប ញ្ហា ប្រឈមមួយចំនួន ដែលទាក់ទងនឹងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ មិនល្អរបស់កម្ពុជា ។
លោក សិរីវុត្ថា បាននិយាយថា ថ្វីត្បិតតែរបាយការណ៍នៃចំនួនអ្នកដំណើរ មានការកើនឡើងក៏ពិតមែន តែមិនទាន់ភាពវិ ជ្ជមានច្រើននៅឡើយទេ ដោយសារតែថ្មីៗនេះ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសមួយចំនួនថា កម្ពុជាជាជម្រកសម្រា ប់ក្រុមឆបោកតាមអ៊ីនធឺណិត ដែលមានការ ចាប់ជំរិតមនុស្ស ជាដើម។
លោកបញ្ជាក់ថា ៖ «ការលើកឡើងរបស់សារព័ត៌មានបរទេសទាំងនេះ ធ្វើឱ្យយើងមានការព្រួយបារម្ភ ហើយ នេះគឺជាបញ្ហាប្រ ឈមរបស់យើង ដែលត្រូវគិតគូរដោះស្រាយ ប៉ុន្តែការពិត មិនដូចការចុះផ្សាយទាំងស្រុងនោះទេ»។
ក្រសួងទេសចរណ៍ ដែលជាក្រសួងសាម៉ី ហាក់មិនបានទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានទាំងនោះ ក៏ដូចជាភាពយន្តចិននោះ ថាធ្វើឱ្យប៉ះពាល់ដល់កំណើនទេសចររបស់កម្ពុជានោះទេ។ អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភក្រ បា នប្រាប់ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី មានចក្ខុវិស័យក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជា ជាពិសេសការជំ រុញឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងភាពកក់ក្តៅ តាមរយៈគំនិតផ្តួចផ្តើម ការបង្កើន៥ (Five Build)។
ការបង្កើនទាំង៥នោះរួមមាន៖ ទី១ បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងប្រសិទ្ធភាព នៃការគ្រប់គ្រងកិត្តិនាមរបស់កម្ពុជា, ទី២ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរ,ទី៣ បង្កើនប្រសិទ្ធភាពនៃគ្រប់គ្រងនិងសម្របសម្រួលកិច្ចការផ្ទៃក្នុង,ទី៤ បង្កើនប្រសិទ្ធភាព នៃការអភវិឌ្ឍផលិតផលទេសចរណ៍ដែលមានស្រាប់ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗនិងទី៥ ការបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទេសចរណ៍ឱ្យមានភាពប្រកួតប្រជែងខ្ពស់។
លោក តុប សុភក្រ បានបន្តថា ការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលទាក់ទាញ និងមានភាពកក់ក្តៅ និងសុ វត្ថិភាពនេះ មិនមែនមានតែក្រសួងទេសចរណ៍ទេ ដែលត្រូវធ្វើការងារនេះ គឺគ្រប់ភាគីពាក់ព័ ន្ធទាំងអស់ត្រូវតែចូលរួម រួមទាំ ងប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម។
«យើងគ្រោងនឹងផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ និងលំហូរទេសចរទៅកាន់គោលដៅទេស ចរណ៍ទាំងអស់ រួមជាមួយការធ្វើបទសម្ភាស បទយកការណ៍ ជាមួយនឹង អ្នកវិនិយោគក្នុងវិស័យទេសចណ៍ ធ្វើយ៉ាងណាបង្កើ នបរិយាកាសល្អ ដើម្បីបង្ហាញថាកម្ពុជាមានសុវត្ថិភាពក្នុងការ ដើរកម្សាន្ត និងដើម្បីបន្សាបឥទ្ធិពលនៃព័ត៌មានអវិជ្ជមានទាំងនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក តុប សុភក្រ។
បើតាមអ្នកនាំក្រសួងទេសចរណ៍ដដែល ក្រសួងមានផែនការក្នុងការធ្វើទំនាក់ទំនងជាមួយទីភ្នាក់ងារទេសចរណ៍បរទេស ជាពិសេសក្រុមហ៊ុនទេសចរចិន ទាំងក្នុងនិងក្រៅប្រទេស ធ្វើយ៉ាងណាផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជា តាមរយៈកា រសហការជាមួយ Influencer, V logger , YouTube, ដើម្បីបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភា ព និងមានភាពកក់ក្តៅ។
ចំណែក វិស័យឯកជន ផ្នែកទេសចរណ៍ បានមើលឃើញថា បញ្ហាការបោកប្រាស់តាមអ៊ីនធឺណិត ទំនងជាមានផលប៉ះពា ល់អវិជ្ជមានខ្លាំងលើវិស័យទេសចរណ៍ពីប្រទេសចិនមកកម្ពុជា ខណៈដែលការចេញផ្សាយខ្សែភាពយន្តចិន «No More Bets» បានបង្កើនការយល់ដឹងជាសាធារណៈនៅក្នុងប្រទេសចិន ពីក្រុមឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅអា ស៊ីអាគ្នេយ៍ ដូចជាកម្ពុជាជាដើម ថាជាគោលដៅគ្មានសុវត្ថិភាព។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) បានអះអាងថា បញ្ហានេះ វាអាចរារាំងភ្ញៀវទេ សចរចិន មកទស្សនាប្រទេសកម្ពុជា ដែលនឹងអាចនាំឱ្យប្រាក់ចំណូលទេសចរណ៍ធ្លាក់ចុះ។ កេរ្តិ៍ឈ្មោះរបស់កម្ពុជាទា ក់ទងកាផ្សាយរបស់ព័ត៌មានបរទេសថា ជម្រកសម្រាប់ក្រុមឆបោកតាមអ៊ីនធឺណិត ការចាប់ជំរិតមនុស្ស និងការបង្ខាំងមនុស្ស ជា ដើម នេះបានធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ ដល់ការវិលត្រឡប់មកនៃភ្ញៀវទេសចរបរទេស កុំថាឡើយតែភ្ញៀវអឺរ៉ុប សូម្បីតែភ្ញៀវក្នុងតំបន់អាស៊ានក៏ប៉ះពាល់ខ្លាំងដែរ។
លោកបានសង្កត់ធ្ងន់ថា ៖ «ទេសចរដែលមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត ហាក់មានកា រព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគេ ដោយសារព័ត៌មាននៃការចាប់ជំរិតនេះមានលក្ខណៈ ទូលំទូលាយពេក។កម្ពុជា យើងត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីបន្សាបនូវព័ត៌មានទាំងអស់នោះ ដើម្បីក៏សាងទំនុកចិត្តរបស់អ្នកធ្វើដំណើរអ ន្តរជាតិឡើងវិញមកលើកម្ពុជា»។
ចំណែក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរវិញយល់ឃើញថា កម្ពុជាគួរធ្វើអ្វីម្យ៉ាង ដើម្បីលុបលា ង នូវព័ត៌មានមិនល្អទាំងអស់នោះ ដែលអាចរៀបចំជាសន្និសីទសារព័ត៌មានមួយ ឬក៏ប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិ កា រណ៍ ទេសចណ៍នានា ច្រាននូវព័ត៌មានអវិជ្ជមានទាំងអស់។
លោកស្រីថា ៖ «បើសិនជាយើងមិនធ្វើអីសោះ នោះនឹងអាចត្រូវបានគេចាត់ទុកថាជាការពិត ដែលវាអាចធ្វើឱ្យទេសចរអ ន្តរជាតិ មិនជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍របស់គេ នៅក្នុងរយៈពេលនេះ»។
រីឯ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯណោះវិញ មិនព្រងើយកន្តើយនោះទេចំពោះបញ្ហានេះ ដោយអ្នកនាំពាក្យក្រសួងនេះគឺ លោក ស៊ុ ម៉ាប់ បាន អះអាងថា ក្រសួងបានស្នើសុំកិច្ចអន្តរាគមន៍ ទៅភាគីចិនរួចហើយ ដោយលោក ទទួលស្គាល់ថា រឿងចិន «No More Bets» បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា ខណៈដែលរឿងនេះផលិតឡើងដោយគ្មា នការពិភាក្សាជាមួយភាគីកម្ពុជានោះទេ។
លោក ស៊ុ ម៉ាប់ បញ្ជាក់ ថា ៖ «ទឹកដីនៃប្រទេសកម្ពុជា មិនមែនដូចអត្ថន័យក្នុង កុន ដែលផលិតដោយប្រទេសដទៃនោះទេ។ ក្រសួងវប្បធម៌ បានមានចំណាត់ការ ដោយបានសហការជាមួយក្រសួងការបរទេសលើបញ្ហានេះ មុនពេលដែលផ្ទុះរឿ ងនេះនៅតាមបណ្តាញសង្គមទៅទៀត»។
លោកថា ក្រសួងវប្បធម៌ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដោយស្នើទៅស្ថានទូតចិនឱ្យពិចារណា ទប់ស្កាត់កុំឱ្យមានកា រផ្សព្វផ្សាយភាពយន្តនេះនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ព្រោះថា មិនត្រឹមតែកម្ពុជាទេ ដែលរងផលប៉ះពាល់ដោយភាពយន្តនោះ សូម្បីបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ាន ក៏ប៉ះពាល់ដូចគ្នា។
បើទោះបីជា មានការអះអាងពីមន្រ្តីរាជរដ្ឋាភិបាល ចំពោះដំណោះស្រាយលើបញ្ហាទាំងនេះយ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថា វានឹងមានប្រសិទ្ធភាពប៉ុណ្ណានោះទេ។ និន្នាការ អវិជ្ជមានទាំងនេះ បានបង្កក្តីបារម្ភដល់វិស័យឯកជនក្នុងស្រុ ក និ ងអាជីវកម្មនានា ដែលទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ព្រោះវាបានធ្វើឱ្យចំណូលរបស់ពួកគាត់បានធ្លាក់ចុះ ស្រ បពេលដែលវិបត្តិសកល និងបញ្ហាអតិផរណាកំពុងកើតមានឡើង។
យោងតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បាន លើកឡើង ពី ការគ្រប់ គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង ទេសចរណ៍ប្រកដោយ ចីរភាព ផងដែរ ដោយ ក្នុងនោះ គោលដៅ ជាយុទ្ធសាស្រ្ត គឺការ ផ្តោត លើការអភិរក្ស ដើម្បី អភិវឌ្ឍសំដៅ លើកកម្ពស់ វិភាគទាន កិច្ចការនេះ ចំពោះ ការអភិវឌ្ឍកសិកម្ម ឧស្សា ហកម្ម និង ទេសចរណ៍ ។ ការពង្រឹង ការគ្រប់ គ្រងធនធានរ៉ែ ការធានាចីរភាពធនធានព្រៃឈើ ជលផល និង គុណភាព ដី ព្រមទាំង ការការពារ ការអភិវឌ្ឍន៍ និង ការទាញយកប្រយោជន៍ ឱ្យអស់ សក្តានុពលពី បេតិកភណ្ឌវប្បធម៌ និង ទេសចរណ៍ ប្រកបដោយ ចីរភាព។
ក្នុងនេះដែរ រាជរដ្ឋាភិបាល ក៏លើកឡើងពី ការជំរុញការអភិវឌ្ឍ ជីវភាព សហគមន៍ ក្នុងតំបន់ ការពារធម្មជាតិ ដោយផ្សារភ្ជាប់ ទៅនឹង ទេសចរណ៍ តាមរ យៈការ ប្រែក្លាយ តំបន់ការពារធម្មជាតិ ដោយផ្សារភ្ជាប់ ទៅនឹងតំបន់ទេសចរណ៍ ការពង្រឹង សមត្ថភាពសហគមន៍ ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និង សហគមន៍ នៅក្បែរតំបន់ការពារធម្មជាតិ និង សមភាពនៃការបែងចែកប្រយោជន៍៕
ដោយ:វណ្ណ សុជាតា
