មេបញ្ជាការសឹករងខេត្តកំពង់ធំ ប្រាប់កងកម្លាំងទាំងអស់ ឱ្យត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋ ខណៈទឹកជំនន់ កំពុងគំរាមគំហែង

កំពង់ធំ ៖ កងកម្លាំងសឹករងខេត្តកំពង់ធំ ត្រៀមខ្លួនរួចជាស្រេចដើម្បីអន្តរាគមន៍ និងការពារសន្តិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ជាពិសេសជំនន់ទឹកភ្លៀងដែលគំរាមកំហែងផ្លូវ ផលដំណាំពលរដ្ឋ។

បទបញ្ជានេះបានចង្អុលចំៗគោលដៅ តាមអង្គភាពនីមួយៗ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនិងរងផលប៉ះពាល់ដោយគ្រោះទឹកចំនន់ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។ មួយវិញទៀតត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ និង កងទ័ពទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ បើមានយោធិនណាម្នាក់ពាក់ព័ន្ធជាមួយគ្រឿងញៀន ទាំងការប្រើប្រាស់ ទាំងការចែក ចាយ ត្រូវលុបឈ្មោះចេញពីបញ្ជីកងទ័ព នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ការដាក់បទបញ្ជាណែនាំនេះ ធ្វើឡើងក្នុងពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្ររបស់សិក្ខាកាមជាកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទទួលបានលទ្ធផលល្អ និងសូមសរសើរដល់ក្រុមយោធាចារ្យ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង និងជានាយសេនាធិការ បង្ហាញពីលទ្ធផលនៃការហ្ចឹកហ្វឺនរៀនសូត្រ វគ្គបំប៉នពង្រឹងនាយទាហាន នាយទាហានរង និងពលទាហានប្រចាំឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនចំនួន១០០នាក់ និងគ្រូយោធាចារ្យ ព្រមទាំងអ្នកបម្រើការចំនួន១០ នាក់ ហើយការហ្វឹកហ្វឺនរៀនសូត្រនេះ មានរយៈពេល ៩១ថ្ងៃ ខ្លឹមសារហ្វឹកហ្វឺនមានមុខវិជ្ជាយោធារួម ការងារអប់រំចិត្តសាស្ត្រ លំហាត់របៀប លំហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធអាកា៤៧ ។

លោក ប៉ាង សុភា តំណាងឲ្យសិក្ខាកាម និងកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើការប្តេជ្ញាចិត្ត អនុ វត្តឲ្យបានម៉ឺងម៉ាត់ និងឱ្យមានប្រសិទ្ធភាព ទទួលបានជោគជ័យតាមការណែនាំ និងប្រគល់ភារកិច្ចរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៕ ដោយ ប៊ុន រដ្ឋា

ads banner