ជនសង្ស័យ ៧៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៣៣ករណី ថ្ងៃទី៥ ខែតុលា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៧៨នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)ប្រើប្រាស់ ២៣ករណី ឃាត់ ៦៣នាក់ (ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែតុលា រួមមាន ៖ មេតំហ្វេមីន (Ice) ស្មើ១២០,៥៥ក្រាម និង១៥កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ០,៨៨ក្រាម។ លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ១០អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕