ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ -អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា

ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់ ឯកឧតតម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេចរណ៍ ថ្លែងអោយដឹង គ្រាចុះពិនិត្យ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment (AIAI)) ដែលបាន សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ ទំនើប និងប្រកបដោយភាពទាក់ទាញ។ ទោះបីជាការសាងសង់ប្រលានយន្តហោះនេះ បានធ្វើឡើងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋាននេះ ប្រកបដោយជោគជ័យ ដែលសរបញ្ជាក់យ៉ាងច្បាស់ពីភាពខ្លាំងរបស់ក្រុមហ៊ុន ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់វិស្វករ កម្មករ និងបុគ្គលិកទាំងអស់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដ៏ស្កឹមស្កៃនេះ ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។ សមិទ្ធផលថ្មីមួយនេះ ពិតជាមានសក្តានុពលក្រៃលែងដែលអាចជួយបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសយើង និងអាចទាក់ទាញសក្តានុពល   វិនិយោគមកកាន់ទឹកដីខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ។
អាកាសយាន ដ្ឋាន ថ្មីនេះ ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តម សុខ សូកេន ជឿជាក់ថា អាកាសយានដ្ឋាននេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍   ដែលនឹងរួមចំណែកក្នុងការឈានទៅសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរណ៍ អន្តរជាតិប្រមាណ ៨លាននាក់ នៅឆ្នាំ២០២៨ តាមរយៈការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ទាំងនៅក្នុងតំបន់ និងពិភពលោក។  
កត្តានេះ នឹងរួមចំណែកលើកកម្ពស់មុខមាត់ សក្តានុពល និងកិត្យានុភាព របស់កម្ពជា។ ខ្ញុំយល់ឃើញថា ការដាក់បញ្ចូល និងការរចនាឱ្យមានលក្ខណៈ ជាខ្មែរ/ភាព ជាខ្មែរ  និងការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរក្នុងតម្លៃសមរម្យនៅក្នុង អាកាសយានដ្ឋាន ពិតជានឹងរួមចំណែកក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងការផលិតផលិតផលនៅក្នុងស្រុក ការថែរក្សានិងលើកស្ទួយអត្តសញ្ញាណជាតិ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការនឹករលឹកដល់វីរភាពរបស់លោកឪពុកខ្ញុំបាទ គឺ សម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបក្នុងចំណោមថ្នាក់ដឹកនាំដែលជាស្ថាបនិកជាតិ ដែលបានចូលរួមចំណែកកែ លម្អឡើងវិ ញ និងអភិវឌ្ឍន៍អាកា សយានដ្ឋាន     អន្ដរ ជាតិទាំង ៣ទីតាំងដំបូងរបស់ កម្ពុជា បន្ទាប់ពីសង្គ្រាម។
ការបើកឱ្យដំណើរការ អាកាសយានដ្ឋាន អន្តរជាតិឡើងវិញ គឺជាការឆ្លើយតប ទៅនឹងត ម្រូវកា រចាំបា ច់នៃ ការ កើនឡើងនូវចំនួន អ្នកដំណើរ ជាតិ និងអន្ដ រជាតិពីគ្រប់ទិសទី។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ គឺជាការងារអាទិភាពបំផុតមួយ របស់រាជរដ្ឋា  ភិបាលនីតិកាលទី៦ ក្រោមការ ដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែង ឆ្ងាយរបស់           សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញឱ្យកាន់តែសកម្មថែមទៀត ដែលនៅពេលនេះយើងកំពុងខិតខំបន្ដផ្ដល់អាទិភាព ខ្ពស់ទៅលើការស្ដារ និង កសាង ប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនគ្រប់រូបភាព រួមមានថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ ផែ និងអាកាសយានដ្ឋានខ្នាតអន្តរជាតិ ដែលជាការតភ្ជាប់យ៉ាងសំខាន់គ្រប់តំបន់នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងជាពិសេសជំរុញការ តភ្ជាប់ ជាមួយ បណ្ដា ប្រទេស នានា    ទូទាំងពិភពលោក ដែលធ្វើឱ្យការ ធ្វើដំណើរ និងដឹកជញ្ចូនរបស់កម្ពុជាមានភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាព និងមានតម្លៃទាប ក្នុងទិសដៅសម្រួលដល់ការជំរុញ វិស័យ ទេសចរណ៍ ពង្រីកការធ្វើដំណើរមកកម្ពុជា ការធ្វើពាណិជ្ជកម្ម ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក៏ដូចជាការតភ្ជាប់កម្ពុជាឱ្យកាន់តែជិតទៅក្នុងតំបន់ និង ក្នុង សកល លោក។ឯកឧត្តម បន្ថែមថា ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស យើងមានកិច្ចការជាច្រើនដូចខាងក្រោម៖
1) រៀបចំតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសឱ្យមានហេដ្ឋារចនា សម្ព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរ
2) កាត់បន្ថយរបាំងមិនចាំបាច់ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរចូលនិងចេញរបស់ភ្ញៀវទេសចរ
3) លុបបំបាត់និងបោសសម្អាតភាពអសកម្មទាំងឡាយ និងភាពអនាធិបតេយ្យគ្រប់បែបយ៉ាង ដែលនាំឱ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរនិងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរ

4) ដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស
5) ត្រួតពិនិត្យ និងពង្រឹងគុណភាពការងារដែលមានចំពោះមុខ និងធ្វើការដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាអវិជ្ជមាននានាដែលកើតមាន បូកសរុបលទ្ធផល និងធ្វើរបាយការណ៍ ដោយលើកយោបល់ជាវិធានការដោះស្រាយ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner