មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ទទួលបានសម្ភារបរិក្ខាពេទ្យ ពីឯកឧត្តម ហ៊ុន ម៉ានី តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្ត!

(ខេត្តស្ទឹងត្រែង)៖ សម្ភារៈបរិក្ខារពេទ្យមួយចំនួន ដែលជា
អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានផ្ដល់ជូនដល់បន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រា
ស់បម្រើដល់វិស័យសុខាភិបាលក្នុងមូលដ្ឋានតាមរយៈ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ។

លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថាៈក្រុមគ្រូពេ
ទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំ
ងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ។ លោកថាៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង
អស់នៅទូទាំងប្រទេសមានចំនួន ១២០៦៩នាក់ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពល
រដ្ឋបានចំនួន ១៣លាននាក់ុកហើយ ដោយបានចុះធ្វើ
សកម្មភាពទូទាំងប្រទេសបានចំនួន ១៥០០លើក និង ចាក់វ៉ាក់សាំងបានចំនួន១១លានដូសផងដែរ ។

ក្នុងឱកាសនោះ លោក លេង ផាលី បានពាំនាំនូវការផ្តាំផ្ញើសាកសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលក្នុងខេត្តស្ទឹងត្រែ
ងទាំងអស់ និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេ
ទ្យស្ម័គ្រចិត្តស្ទឹងត្រែង ដែលបានចុះធ្វើសកម្មភាពមនុ
ស្សធម៌ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយឥតគិតថ្លៃបានជាង ២០០ដងនាពេលកន្លងមក ។

គួបញ្ជាក់ផងដែរសម្ភារះដែលក្រុមការងារគ្រូពេទ្យស្ម័គ្រ
ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តនាឱកាសនេះរួមមានស្រោមដៃចំនួន១៩កេស ឧបករណ៍ពិនិត្យជំងឺកូវីដចំនួន៣៥ប្រអប់ និងសម្ភារបរិក្ខាពេទ្យមួយចំនួនផ្សេងទៀត ៕

ដោយ ៖ ដេង ម៉ាវិន

ads banner