កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិជំរុញឲ្យមានការអត់ធ្មត់នៅតាមព្រំដែនលីបង់
អ.ស.ប: កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលដាក់ពង្រាយតាមបណ្តោយព្រំដែ នភាគខាងត្បូងនៃប្រទេសលីបង់បាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរទាំងសងខាងប្រទេសលីបង់ និង អ៊ីស្រាអែល ដើម្បីទប់ស្កាត់ស្ថានការណ៍ និងជៀសវាងការកើនឡើងដ៏ធ្ងន់ធ្ងរនៃវិបត្តិបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនជា Twitter កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) បាននិយាយថា ខ្លួនបាន “រកឃើញគ្រាប់រ៉ុក្កែតជាច្រើន ដែលបានបាញ់ចេញពីភាគអាគ្នេយ៍លីបង់ឆ្ពោះទៅកាន់ទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអែល” ។ UNIFIL ក៏បានរកឃើញការបាញ់កាំភ្លើងធំពីអ៊ីស្រាអែលទៅកាន់ប្រទេសលីបង់ ជាការឆ្លើយតបផងដែរ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់ទៅលើទីតាំង ដែលមានជម្លោះ តាមបណ្តោយព្រំដែនជាមួយ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកក្នុងពេលជាមួយគ្នានេះ កំពុងពិភាក្សាជាមួយអេហ្ស៊ីប ដែលជាមហាអំណាចមួយក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបន្ធូរបន្ថយវិបត្តិ៕ប្រភព៖ DW