ក្រសួងការងារ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិក ប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មាន ជាង ៣.២លាននាក់
ភ្នំពេញ: របាយការណ៍ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ ឱ្យដឹងនៅថ្ងៃទី ៨ ខែតុលាថា គិតត្រឹមឆមាសទី១ ឆ្នាំ២ ០២៣ សមាជិកដែលប្រើប្រាស់រ បប សន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣.២លាននាក់។
ក្រសួងការងារបានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ អ្នកដែលបានប្រើប្រាស់ ប័ណ្ណ ប.ស.ស សម្រា ប់ទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងឯកជន មានចំនួនជិត២.២លាននាក់។
របាយការណ៍ដដែលបាន បញ្ជាក់ថា ៖ «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន ១ ៥១៨ បានចុះ កិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេ ទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន»។
ទាក់ទងនឹងការប្រើប្រាស់ប័ណ្ណ ប.ស.ស នេះដែរ មន្រ្តីផ្នែក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃមន្ទីរពេទ្យព្រះអង្គឌួង បាន ឱ្យដឹងថា ថា ជាមធ្យមក្នុងមួយថ្ងៃ នៃ ថ្ងៃធម្មតា មានអ្នកជម្ងឺប្រមាណ៦០០នាក់ មក ទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យនេះ ឯ ថ្ងៃអាទិត្យ អាចកើនដល់ជាងមួយពាន់នាក់ ដោយប្រើប្រាស់ ប័ណ្ណ ប.ស.ស។
នេះបើយោងតាមការ លើកឡើង ឱ្យដឹងពីលោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣។
លោកបានឱ្យដឹងថា ៖ «ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកប្រើបណ្ណ ប.ស.ស មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅមន្ទីរពេទ្យនេះ កាន់តែកើនឡើង ដោយជាមធ្យមក្នុងមួយខែមានប្រហែលជាបីម៉ឺននាក់»។
ដូចនេះ ទើ បមន្ត្រីផ្នែក ប.ស.ស ត្រូវប្រចាំការឆ្លាស់វេនគ្នា២៤ម៉ោង លើ២៤ម៉ោង ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះ ដើម្បីរង់ចាំសម្រួលដល់អ្នកមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ ដែលមានបណ្ណ ប.ស.ស។ នេះបើតាម លោក ម៉ៅ សុភក្តី។
ជាមួយគ្នានេះដែរ លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែកប.ស.ស នៃមន្ទីរពេទ្យព្រះអង្គឌួងក៏បា ន លើកឡើងដែរថា គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹម ខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជម្ងឺជិត១ .២ លាននាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកស្រី ចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស ឬ បណ្ណសមធម៌ ឬក៏ អ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ក្តី គឺសុទ្ធតែជាអ្នកជំងឺ របស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ ដូចនេះ សម្រាប់អ្នកជម្ងឺដែលប្រើបណ្ណ ប.ស.ស ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នាពីក្រុមគ្រូពេទ្យដូចគ្នាដែ រ ។
លោកស្រីបញ្ជាក់ថា ៖ «គ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីផ្នែកប.ស.ស ដែលប្រចាំការក្នុងមន្ទីរពេ ទ្យនេះ សហការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឱ្យ មានភាពងាយស្រួល និងរហ័ស សម្រាប់អ្នកជំងឺមកទ ទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺ »។
ទន្ទឹមនឹងនេះដែរ លោកស្រី ឃួន វ៉ាន់ឌី ក៏បាន លើកទឹកចិត្តដល់អ្នកមានបណ្ណប.ស.ស ទាំងអស់មកទ ទួ លសេវាពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់គ្រប់ផ្នែកទាំងអស់ រួមមាន ផ្នែកច្រមុះ បំពង់ក ផ្នែកភ្នែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកមាត់ធ្មេញ និងផ្នែកជំងឺ ទូទៅជាដើម។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាល ចំនួនបួនដងមកហើ យ នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ អ្នកស្រី ជា ស៊ីវន បាន ប្រាប់ ដែរ ថា ការប្រើប្រាស់ប័ណ្ណ ប.ស.សនេះ ទ ទួ ល អត្ថប្រយោជន៍ និងចំណេញថវិកាច្រើន។
អ្នកស្រីបន្តថា មុនពេលចូលជាសមាជិកប.ស.សនេះ អ្នក ស្រី ត្រូវចំណាយ ជាច្រើន ក្នុងកា រព្យាបាល ភ្នែករប ស់គាត់ ប៉ុន្តែក្រោយពេលចូលជាសមាជិកប.ស.ស ដោយបានបង់ភាគទានប្រចាំខែ ១៥ ៦០០រៀលក្នុងមួយខែ សម្រាប់បុគ្គលស្វ័យនិយោជន៍ បានរយៈពេល៤ខែមកហើយនេះ អ្នក ស្រីនៅតែបន្តមកពិនិត្យ និងព្យា បាលជំងឺ ដោយមិនមានចំណាយលុយអ្វីទាំងអស់ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេ ទ្យដូចគ្នានឹងពេលអ្នកស្រីចំណាយលុយដែរ ។
យោងតាមក្រសួង ការងារ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យ ដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភា ព សម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨៕ ដោយ: ជា សុខនី