ដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទូទាំងប្រទេសមកជប់លៀងជុំគ្នា អបអរភាពជោគជ័យ និងសម្ពោធផលិតផលថ្មីភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្ម និងដាក់សម្ពោធជាផ្លូវការផលិតផលថ្មី គឺភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា រសជាតិកូឡា នៅលើទីផ្សារកម្ពុជា ក្រោមវត្តមានចូលរួមដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស សិល្បៈករ សិល្បៈការិនី ដៃគូពាណិជ្ជកម្ម ដៃគូចែកចាយផលិតផលនៅទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅ ដឹព្រេមៀ សេនធ័រ សែនសុខ នាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

នៅក្នុង​​កម្មវិធីជប់លៀងដ៏អធិកអធម និងដាក់សម្ពោធផលិតផលទី ១០ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា ដ៏អស្ចារ្យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់នូវបរិយាកាសជួបជុំយ៉ាងសប្បាយរីករាយ តាមរយៈការក្រេប​​រសជាតិដ៏ឈ្ងុយឆ្ងាញ់ នៃផលិតផលទាំងអស់របស់ វឌ្ឍនៈ ប៊្រូវើរី ការចាប់មហារង្វាន់ផ្តល់ជូនដៃគូពាណិជ្ជកម្មមហាសំណាង ក៏ដូចជាការសម្តែងសិល្បៈបទចម្រៀងល្បីៗរបស់​​កំពូលតារាចម្រៀងដូចជា អ្នកនាង មាស សុខសោភា ពូឃ្លាំង កញ្ញារ៉ាប៊ី លោក នីកូ លោក G-Devith អ្នកនាងទេព បូព្រឹក្ស និងលោក Sai ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា ផលិតផល វឌ្ឍនៈ ប្រ៊ូវើរី មានភាពលេចធ្លោខ្លាំងនៅលើទីផ្សារកម្ពុជាមកដល់ថ្ងៃនេះ ក៏ដោយសារមានអ្នកទាំងអស់គ្នាចូលរួមគាំទ្រ ជួយផ្សព្វផ្សាយ ជាពិសេសដៃគូពាណិជ្ជកម្ម ដៃគូសហការចែកចាយ ដែលជឿជាក់លើគុណភាព និងរសជាតិផលិតផលទាំងអស់របស់ វឌ្ឍនៈ ប្រ៊ូវើរី ហើយបាននាំយកផលិតផលយើងទៅចែកចាយបន្តជាមួយអតិថិជននៅគ្រប់ទិសទី។  អ្នកឧកញ៉ាបានបន្តទៀតថា យើងដើររួមគ្នា ទើបយើងដើរបានឆ្ងាយ ហើយយើងរក្សាគោលដៅជោគជ័យរួមគ្នាជានិរន្តរ៍ ជាមួយស្មារតីខំប្រឹងមោះមុតរបស់យើង នឹងនៅតែបន្តជាមួយ វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីសម្រេចបានភាពជោគជ័យទាំងអស់គ្នា​។ ដូចថ្ងៃនេះ យើងសម្រេចបានសមិទ្ធផលទី១០ គឺភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា ដែលផលិតឡើងដោយភាពច្នៃប្រឌិតថ្មី យល់ច្បាស់ពីតម្រូវការទីផ្សារកម្ពុជា ដែលផ្តល់ឲ្យអតិថិជននូវបទពិសោធន៍នៃរសជាតិថ្មី ដើម្បីបន្តចែករំលែកភាពរីករាយស្រស់ស្រាយ ជាមួយថាមពលជំរុញភាពជឿជាក់ ស្វាហាប់ ឆ្ពោះទៅសម្រេចភាពអស្ចារ្យ និងជោគជ័យ។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយដៃគូពាណិជ្ជកម្មជាច្រើននាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចែកចាយផលិតផលមានគុណភាពខ្ពស់ ឲ្យបានដល់ដៃអតិថិជនគ្រប់គ្នានៅគ្រប់ទីកន្លែង។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ឲ្យដំណើរការផលិតផលចំនួន ១០ រួចមកហើយ ដែលក្នុងនោះរួមមាន ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរគ្រុឌ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, ភេសជ្ជៈ វី-អាកទីវ បៃតង និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា   ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានការទទួលស្គាល់ និងឈ្នះមេដាយមាសជាបន្តបន្ទាប់ ពីស្ថាប័នអន្តរជាតិល្បីៗជាច្រើនដូចជាស្ថាប័ន Monde Selection និង World Beer Awards ។

គួរបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ហើយបានរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសតែងតែចូលរួមជំរុញពិពិដកម្មផលិតផលទំនិញ​ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner