សម្តេចតេជោ ហ៊ុន សែន និងប្រធាន Nippon Foundation ឯកភាពគ្នាលើបំណងរួម ដំណើរគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ារ នាពេលខាងមុខ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី១១តុលា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ចូលជួបសំដែងការគួរសម បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា នាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ។

នៅក្នុងជំនួបនេះដែរ លោក យូហេ សាសាកាវ៉ា មានប្រសាសន៍សំដែង នូវការវាយតម្លៃ ខ្ពស់ ចំពោះសមត្ថភាព នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យ កម្ពុជា ប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហា ស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការ អភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ ។

ភាគីជប៉ុន បានស្នើសុំសម្តេចតេជោ ធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍ នៃ ការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារ នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យពួកគាត់បានអានទុកជាមេរៀន សម្រាប់ជីវិតរបស់ពួកគាត់។ ជំនួបគ្នានោះដែរ ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ារ រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់ សម្តេច តេជោ ដែលចង់ឲ្យមីយ៉ាន់មារមានស្ថានភាពល្អប្រសើរឡើងវិញ។

ជារួមភាគីជប៉ុន បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់សម្តេចតេជោ ជា តួអង្គសំខាន់ ដែលអាចផ្តល់នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ារបាន ដោយសាអ្វី ដែលមី យ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជា ធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេ ជោបាន ប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner