ឯកឧត្តម ឃួង ស្រេង នាំយកបច្ច័យ វេរប្រគេនព្រះសង្ឃ កាន់បិណ្ឌវេនទី១២នៅវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកជនកម្ពុជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលធ្វើឡើងដើម្បីគោរព នឹករលឹក និងដឹងគុណ ចំពោះមាតាបិតាញាតិកាទាំង៧សណ្ដាន ឥស្សរជន វីរៈជន និងអ្នកស្នេហាជាតិ ដែលបានចែក ឋានទៅលោកខាងមុខ ក្នុងបំណងឧទ្ទិកុសល ផលបុណ្យជូនដល់អ្នកទាំងនោះ ដែលភ្លាំងភ្លាត់ទៅកាន់អបាយភូមិ សូមអោយបានរួចរំដោះទៅកាន់សុគតិភព ។

ពាក់ព័ន្ធនឹងពិធីបុណ្យនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ តុលាឆ្នាំ២០២៣ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាននាំយកបច្ច័យ ចំនួន២៤លាន៨សែនរៀលនិង៧៤០ដុល្លារ ដែលបាន ពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកនូវបង្អែម នំនែក ចង្ហាន់បិណ្ឌបាត្ររួម និង គ្រឿងឧបភោគបរិភោគ ទៅវេរ ប្រគេនដល់ព្រះសង្ឃ ព្រមទាំងរាប់បាត្របង្សុកូលទ្ទិសកុសលជូនដល់បុព្វការីជន ដែលបាន ចែកដ្ឋានទៅកាន់លោកខាងមុខ ។

ពិធីកាន់បិណ្ឌនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែ បានបង្ហាញពីការរួបរួមសាមគ្គីគ្នារវាងព្រះសង្ឃនិងគ្រហស្ថ មន្ត្រីរាជការ អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូល ដ្ឋានដែល ជាការរួម ចំណែក ក្នុងការជួយទ្រទ្រង់ដល់វិសយ័ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជួយ ថែ រក្សា ប្រពៃណី ទំនៀមទំលាប់ កេរដំណែលដ៏ល្អប្រពៃ របស់ដូនតាយើង ថែមទៀតផង។

គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលថ្ងៃភ្ជុំបិណ្ឌ ៕

ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner