ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមសហការជាមួយ​នឹងដៃគូ​អភិវឌ្ឍន៍​ប្រទេសកូរ៉េ ( KDI) ពង្រឹងនូវការគ្រងកាកសំណល់រោងចក្រនៅកម្ពុជា


ភ្នំពេញ៖ សិក្ខាសាលាស្តីពីការពង្រឹង សមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងរោងចក្រធំលើការគ្រប់គ្រងកាកសំណល់ (២០២៣-២០២៤)” ដែល​ត្រូវបានរៀបចំ​ឡេីងនៅពេលនេះ គឺដេីម្បីផ្សព្វផ្សាយ​ ទៅដល់ក្រសួង​ និងស្ថាប័នពាក់ពន្ធទាំងវិស័យរដ្ឋ​ និងឯកជន។ សិក្ខាសាលានេះ​ ត្រូវបានរៀបចំនិងសហការដោយក្រសួងឧស្សាហកម្ម​ និងដៃគូអភិវឌ្ឍន៍ប្រទេសកូរ៉េ​ KDI ។


ឯកឧត្តម បណ្ឌិត​ ទឹង​ ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា​ ភាពខ្ជះខ្ជាយនៃផលិតកម្ម​ ពីកាកសំណល់របស់រោងចក្រ​ ជាកត្តាសំខាន់​ ដែលត្រូវដោះស្រាយ​ សម្រាប់ការការពារបរិស្ថាន​ និងដេីម្បីលេីកកំពស់សេដ្ឋកិច្ច​ នៅកម្ពុជា។ ទោះបីជាកម្ពុជាមានគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសំណល់រឹងនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ក៏ដោយ ក៏គម្រោងនេះ​ ជាផ្នែកនៃយុទ្ធសាស្ត្រ​ ដេីម្បីធ្វេីអោយប្រសេីរឡេីង​ នូវការគ្រប់គ្រងកាកសំណល់​របស់រោង​ចក្រ​នូវកម្ពុជា​ តាមរយះក្រុមជំនាញពិភាក្សារបស់ភាគីកួរ៉េ។

បើតាមលោក Namsoo ទីប្រឹក្សាជាន់ខ្ខ្ពស់​ និងអតីតៈទីប្រឹក្សាក្រុមផែនការ និងសម្របសម្រួល ធនាគារនាំចេញ-នាំចូល នៃប្រទេសកូរ៉េ បញ្ជាក់ថាគម្រោងនេះ ក្រុមការងារមកពីប្រទេសកូរ៉េ បានចាប់ដៃគូជាមួយ MISTI ក្នុងការរៀបចំបង្កើតគោលនយោបាយគ្រប់គ្រងកាកសំណល់ សម្រាប់​រោងចក្រ​ ដោយការធ្វេីបច្ចុប្បន្នភាព​ លេីគោលការណ៍ណែនាំ​ពីមុន​ ជាពិសេសក្នុង​វិស័យ​រោងចក្រ​ ។ សម្រាប់ការអនុវត្តគម្រោងនេះ ការចាត់តាំងក្រុមការងាររបស់ MISTI ត្រូវបានបង្កើត​ឡើង រួមជាមួយនឹងក្រុមកូរ៉េមកពី KDI (វិទ្យាស្ថានអភិវឌ្ឍន៍ប្រទេសកូរ៉េ) ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងបរិស្ថាន សាលាក្រុងភ្នំពេញ និងតំណាង​មកពីភាគីពាក់ព័ន្ធឯកជន តាមរយៈការបើកសិក្ខាសាលា​ផ្សព្វផ្សាយ​ កិច្ចប្រជុំកម្រិតខ្ពស់និង​ កិច្ចប្រជុំសុីជម្រៅ។

គម្រោងនេះ​ KDI នឹងជួយផ្តល់ធាតុចេញ​ ដ៏ទូលំទូលាយ​ ដេីម្បីជួយទ្រទ្រង់លេីគោល​នយោបាយគ្រប់គ្រងកាកសំណល់ក្នុងរោងចក្រ​ ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន ក៏ដូចជាពង្រឹងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធក្នុងការគ្រប់គ្រង បង្កើត និងកសាងស្ថាប័នក្នុងគោល​នយោបាយរាជរដ្ឋាភិបាល និងដើម្បីត្រួសត្រាយផ្លូវក្នុងការគ្រប់គ្រងកាក​សំណល់ពីរោង​ចក្រក្នុង​ប្រទេសកម្ពុជា។

សូបញ្ជាក់ថា គម្រោងខាងលើនេះ គឺមានការគាំទ្រ ទាំងផ្នែកថវិកា និងបច្ចេកទេស ដោយក្រសួង​ សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុរបស់កូរ៉េ​ ដែលមានក្រុម​ KDI ជាអ្នកអនុវត្តន​ តំណាងភាគីកូរ៉េ​ និងសហការ​អនុវត្តដោយក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងមនការសហករពីក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងដៃគូពាក់ព័ន្ធខាងវិស័យឯកជន​ នៃកម្ពុជា​ ។ សិក្ខាសាលានេះធ្វើឡើង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅអាគារជីបម៉ុង Fairfield by Marriott៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner