គណបក្សនយោបាយចំនួន ២០ ស្នើចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

គណបក្សនយោបាយយ៉ាងហោចចំនួន ២០ បានបញ្ជាក់នៅថ្ងៃនេះ ជុំវិញការស្នើចងសម្ព័ន្ធភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

គណបក្សទាំង២០ ដែលបង្ហាញការចង់ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា រួមមានគណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សធម្មាធិបតេយ្យ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរក្រោក, គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សខ្មែរអង្គរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសញ្ជាតិកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សស្ត្រីដើម្បីស្ត្រី។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅថ្ងៃទី១១តុលានេះថា សម្តេចពេញចិត្តនឹងការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយ និងសម្តេចបានចាត់ទុកថាការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយទាំងនោះ គឺជាកាតព្វកិច្ចដើម្បីរួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម, ជាការការពាររបបរាជានិយម, ការការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

ads banner