ឯកឧត្តម វ៉ាត់ ចំរើន៖ ព្រឹត្តការណ៍អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ មានអ្នកចុះឈ្មោះជិត ៧០០០នាក់ ខណៈបរទេសមានជាង ២០០០នាក់

(ភ្នំពេញ)៖ព្រឹត្តិការណ៍ដ៏ធំនៅកម្ពុជា «ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិមុខអង្គរ លើកទី ២៨» ដែលនឹងធ្វើនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ មានអ្នកចុះឈ្មោះជិត ៧០០០នាក់ ខណៈអ្នករត់បរទេសមានជាង ២០០០នាក់ ហើយ ។ នេះបើតាម ការ បញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកា NOCC នៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា អ្នករត់បរទេសជាង ២០០០នាក់នេះ ឈរទី១ គឺអ្នករត់ មកពីចិន ចក្រភពអង់គ្លេស ឈរលេខ២ និងអាមេរិកឈរនៅទី៣។ ឯកឧត្ដម បន្តថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ មួយវិញទៀតថវិកាដែលបានមកពីការចុះឈ្មោះ គឺជួយអង្គការសប្បុរសធម៌ មន្ទីរពេទ្យ សាលារៀន កុមារកំព្រាជាដើម។ ជាមួយឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាននាវឲ្យមហាជនចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំអោយកាន់តែជោគជ័យ នឹងឈានដល់រាប់ម៉ឺននាក់ ជាពិសេសទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រោងនឹងសម្ភោធនាថ្ងៃទី១៥ ខែតុលាខាងមុខនេះផងដែរ។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង បានឲ្យដឹងថា បន្ទាប់ពីកូវីដ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម័ន្ធបានល្អប្រសើរពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសៀមរាប ព្រឹត្តិការណ៍ដ៏ធំមានអ្នកចុំឈ្មោះជាង ៧០០០នាក់ហើយ យើងរំពឹងទុកថាដល់ខែធ្នូ នឹងមានការកើនឡើងខ្ទង់ ១ម៉ឺននាក់ ។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង បានប្រគល់ជូនថវិកា ដែលប្រមូលបានកាលពីឆ្នាំ២០២២កន្លងទៅ សរុបចំនួន ៣ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌ ដូជាកាកបាតក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥០០០ដុល្លារ, Cambodia Trust ២៥០០ដុល្លារ, Handicap International ២០០០ដុល្លារ និងអង្គការបេះដូងមាស ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន ៦ផ្សេងទៀត៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner