គិតត្រឹមព្រឹកថ្ងៃទី២០ តុលា ២០២៣នេះ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត បានជន់លិចលំនៅឋានពលរដ្ឋ ក្នុងខណ្ឌដង្កោជាង ៩០០ខ្នង
ភ្នំពេញ៖ បើតាមរបាយការណ៍ពីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង ៦ និង ៤៧នាទី ព្រឹកថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្តាលឲ្យរងផលប៉ះពាល់ប្រមាណ ០៩សង្កាត់ ស្មើ ៤១ភូមិ ដោយបានជន់លិចផ្ទះ ៩៣៣ខ្នង មាន ១០០៥គ្រួសារ ដែលមានមនុស្ស ៣៧២៦នាក់ ។ ក្នុងនោះបានប៉ះពាល់ផ្លូវ ចំនួន ១០ខ្សែ សាលារៀន ចំនួន ០២ មណ្ឌលសុខភាព ចំនួន ០១ វត្តចំនួន ០៣ សាលាសង្កាត់ ចំនួន ០២ និងប៉ុស្តិ៍រដ្ឋបាល ចំនួន ០២ ។
មន្ត្រីជំនាញបញ្ជាក់ថា ទំនប់ ៧មករា កម្ពស់ទឹកខាងមុខទ្វា មានកម្ពស់ ៥,៨៥ម៉ែត្រ ខ្ពស់ ជាង ទំនប់ បង្ហៀរ ១,០៥ម៉ែត្រ ។ កម្ពស់ទឹកខាងក្រោយទ្វាមានកម្ពស់ ៨,៦៨ម៉ែត្រ កើនឡើង ០,៩៣ ម៉ែត្រ ។ កម្ពស់ទឹកក្រោយទ្វា ៧,០០ម៉ែត្រ កម្ពស់ទឹកមុខ និង ក្រោយទ្វាខុសគ្នា ០,១៧ម៉ែត្រ ។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការ ជម្លៀសពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ក្នុង ករណីទឹកហក់ឡើងខ្លាំងផងដែរ ៕
ដោយ ៖ ភារ៉ា និងប៊ុនធី