អង្គការសហប្រជាជាតិព្រមានថា ស្ថានភាពនៅហ្កាហ្សាកំពុងជួបមហន្តរាយ

ហ្សឺណែវ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៥ បានបញ្ជាក់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងជួបមហន្តរាយ និងបានអំពាវនាវឱ្យមានជំនួយអន្តរជាតិបន្ថែមទៀត។

សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារចំនួន ៥ របស់អង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ បានបញ្ជាក់ថា មនុស្សជាង ១.៦លាននាក់នៅក្នុងតំបន់ហ្កាហ្សាកំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

ក្នុងនោះ កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ គឺជាជនងាយរងគ្រោះបំផុត ហើយជិតពាក់កណ្តាលនៃចំនួនប្រជាជននៅហ្កាហ្សា គឺជាកុមារ។សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ហ្កាហ្សាកំពុងស្ថិតក្នុងស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹមមួយ នៅមុនពេលមានអរិភាពថ្មីៗ ហើយឥឡូវនេះវាក្លាយជាមហន្តរាយ ដូច្នេះពិភពលោកត្រូវតែជួយបន្ថែមទៀត។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបង្កើនការវាយប្រហារនៅហ្កាហ្សា ដើម្បីបង្កើនសម្ពាធលើក្រុមហាម៉ាស់ ហើយមន្ត្រីជាន់ខ្ពស់របស់ខ្លួនក៏បានព្រមានកងទ័ពឱ្យត្រៀមខ្លួន ដើម្បីចូលទៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner