ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្ត ក្នុងការស្វែងរកប្រភព ហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និង នគរូបនីយកម្ម ប្រកបដោយនិរន្តរភាព

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកទឹកចិត្តក្នុ ងការស្វែងរក ប្រភពហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព ។

ការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅក្នុងឱកាសអនុញ្ញាតឱ្យ កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ហៅកាត់ថា GGGI នៅកម្ពុជា បាន និងកំពុងធ្វើការគាំទ្រដល់ការធ្វើផែនការទីក្រុងបៃតង តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីគោលគំនិត និងឧបករណ៍នៃកំណើនបៃតង ក៏ដូចជាជួយដល់ការអភិវឌ្ឍន៍គម្រោងទីក្រុងបៃតងដែលអាចធានាបាននូវធនាគារ ដែលនាំឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាជនក្រីក្រក្នុងទីក្រុងរបស់កម្ពុជា ។

បច្ចុប្បន្ននេះ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បាននិងកំពុងធ្វើការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ក្នុងនោះមាន ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, សាលារាជធានីភ្នំពេញ ក្រុងកែប ក្រុងព្រះសីហនុ ក្រុងសួង ក្រុងបាវិត បាត់ដំបង សៀមរាប និងកំពង់ចាម ៕

ដោយ៖ ង៉ាន់ ទិត្យ
រូបភាព ក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner