ការលើកកម្ពស់អភិបាលកិច្ច គឺជាតួនាទីដ៏សំខាន់របស់សវនករផ្ទៃក្នុង ក្នុងការថែរក្សាប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន
សៀមរាប)៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់អភិបាលកិច្ច គឺជាតួនាទីដ៏សំខាន់របស់សវនករផ្ទៃក្នុង ក្នុងការថែរក្សាប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន ។
នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងឱកាសតំណាងលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុងនៃធនាគារ កណ្តាលប្រទេសអាស៊ាន លើកទី៨ លើប្រធានបទ “ការលើកកម្ពស់អភិបាលកិច្ចក្នុងបរិយាកាសនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” នាថ្ងៃព្រឹកព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ។

ធនាគារជាតិនៃកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តីថ្នាក់ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសវនករជាន់ខ្ពស់មកពីធនាគារកណ្តាលអាស៊ានចំនួន ១០ ធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារកណ្តាលប្រទេសអូស្ត្រាលី។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីលើកកម្ពស់គុណភាពសវនកម្មផ្ទៃក្នុងប្រកប ដោយស្តង់ដារវិជ្ជាជីវៈ សំដៅពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃធនាគារកណ្តាល និងផ្តល់ឱកាសដល់មន្រ្តីសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ាន ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសាភិបាលរង ស៊ុ សន្និសិទ្ធ បានលើកឡើងថា ÷ការលើកកម្ពស់អភិបាលកិច្ចគឺជាតួនាទីដ៏សំខាន់របស់ សវនករផ្ទៃក្នុង ក្នុងការថែរក្សាប្រសិទ្ធភាពអភិបាលកិច្ច និងពង្រឹងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត