ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរសៀលថ្ងៃទី២៧ ខែតុលានេះ
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡងបាក់ឌុប ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ នឹងរៀបចំឡើងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង ១៤៖៣០នាទី ៕
ដោយ-រ៉ាវុធ
