ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ៖ នេះជាលើកទី១ សម្រាប់ការងារ ហ្វឹកហ្វឺន ជំនាញគ្រប់គ្រងអចលនវត្ថុ ដែលមានបំពាក់ជូន កុំព្យូទ័រ និងជីភីអេស

(ខេត្តតាកែវ)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញគ្រប់គ្រងអចលនវត្ថុ និងសម្របសម្រួលការងាររៀបចំកសាង បណ្ណកម្មសិទ្ធិ តាមបណ្តាស្ថាប័ន កងឯកភាពចំណុះ កងទ័ពជើងគោក នៅបញ្ជាការដ្ឋានវិស្វកម្ម(ត្រាំខ្នារ)នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបញ្ជាក់ថា៖ នេះជាលើកទី១ ហើយ សម្រាប់ការងារហ្វឹកហ្វឺនជំនាញគ្រប់គ្រងអចលនវត្ថុ ដែលមានការបំពាក់ជូន នូវសម្ភារៈចាំបាច់រួមមាន កុំព្យូទ័រ និងជីភីអេស ដើម្បីធានាបាននូវការហ្វឹកហ្វឺន និង អនុវត្តន៍ភារកិច្ចទទួលបានជោគជ័យ ។

តាមរបាយការណ៍បិទវគ្គបានឱ្យដឹងថា៖ វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងអចលនវត្ថុ បានដំណើការបើកវគ្គសិក្សាអស់រយៈពេល ៣៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ទី១៥ ខែកញ្ញា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ។ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញគ្រប់គ្រងអចលនវត្ថុនេះ គឺជាវគ្គបណ្តុះបណ្តាលថ្មីមួយដែលមិនធ្លាប់មានពីមុនមក ក្នុងនោះមានបូកបញ្ចូល ៣ មុខវិជ្ជារួមមគ្នា ដូចជា កម្មវិធីគ្រប់គ្រងទិន្នន័យអចលនវត្ថុតាមប្រព័ន្ធ STATE ASSET REGISTER MANAGEMAENT_INFORMATION SYSTEM ដែលហៅកាត់ថា SAMIS មុខវិជ្ជា GEOGRAPHIC INFORMATION SYSTEM ហៅកាត់ GIS និង GPS កម្មវិធី AUTO CAD គឺជាប្រភពជំនាញ ធនធានថ្មីមួយដើម្បីផ្ដល់នូវបទពិសោធន៍ ដល់យោធិន ទាំងអស់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ដែលមានសិក្ខាកាមសរុប ៥៧នាក់ ក្នុងនោះមានស្ត្រី១នាក់អាច ប្រើប្រាស់ បានការងារគ្រប់គ្រងអចលនវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា ទំនើបនាពេលបច្ចុប្បន្នប្រកបដោយជោគជ័យ ។ ជាលទ្ធផលហ្វឹកហ្វឺនក្រោយបញ្ចប់ការសិក្សា សិក្ខាកាមទទួល ល្អចំនួន ១០នាក់ ស្មើនឹង ៣៥% – និទ្ទេសល្អបង្គួរ ចំនួន ៣១នាក់ ស្មើនឹង ៥៤%- និទ្ទេសមធ្យមចំនួន ១៦នាក់ ស្មើនឹង ២៨% ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងជាប្រធានក្រុមការងារគ្រប់គ្រង និងសម្របសម្រួលការរៀបចំកសាងបណ្ណកម្មសិទ្ធិ អចលនវត្ថុកងទ័ពជើងគោក បានបញ្ជាក់ថា៖ គោលបំណង វគ្គហ្វឹកហ្វឺននេះ គឺដើម្បីគ្រប់គ្រងរាល់ទីតាំងរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមច្បាប់កំណត់ ជៀសវាងការបាត់បង់ ការរំលោភបំពានរាល់ទីតាំងរបស់កងយោធពលខេមរភូមិន្ទ ដែលធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រការពារជាតិ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បន្តថា៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃកម្ពុជា ដែលជាអតីត មេបញ្ជាការកងទ័ពជើងគោក បានយកចិត្តទុកដាក់ខ្ពស់ និងជួយគាំទ្រទាំងស្មារតីសម្ភារៈ ដល់កិច្ចការងារស្នើសុំបញ្ជីដីរដ្ឋនិងធ្វើបណ្ណកម្មសិទ្ធិដីធ្លីរបស់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក ពិសេសបណ្តាអង្គភាព ដែលមានចំណុចឈរជើងតាមព្រំដែន។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បន្តទៀតថា សម្ដេចធិបតី បានបង្កើតក្រុមការងារចំពោះកិច្ច សម្របសម្រួលការរៀបចំកសាងបណ្ណកម្មសិទ្ធិ អចលនវត្ថុ តាមបណ្តាស្ថាប័ន កងឯកភាពចំណុះកងទ័ពជើងគោក ក្នុងគោលបំណង ជួយសម្របសម្រួលនីតិវិធី និងផ្តល់ប្រឹក្សាយោបល់ក្នុងករណីដី មានវិវាទ ដើម្បីជំរុញការងាររៀបចំចុះបញ្ជីដីរដ្ឋ និងស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី របស់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក ដែលកំពុងកាន់កាប់ឱ្យសបស្រមតាម និតិវិធីច្បាប់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ជាលទ្ធផល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់ សម្ដេចធិបតី ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក កន្លងមក កងទ័ពជើងគោក ធ្វើបណ្ណកម្មសិទ្ធិ ចំនួន ២៣៧ទីតាំង និងកំពុងស្នើសុំចំនួន ១៥៨ ទីតាំង បន្ថែមទៀត ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner