ការប្រកួតជ្រើសរើសបុរសឯក Mister Glam Cambodia 2023 រកឃើញអ្នកគ្រងម្ចាស់ជើងឯកហើយ
ភ្នំពេញ៖ ការប្រកួតជ្រើសរើសបុរសឯកឆ្នាំ២០២៣ Mister Glam Cambodia បានធ្វើការចម្រាញ់បានបេក្ខភាពរកឃើញ ជ័យលាភីចុងក្រោយគ្រងតំណែងបុរសឯកបាន បន្ទាប់ពីចម្រុះ បេក្ខភាព២៨រូបប្រើពេលអស់ជាង១ខែកន្លងមក ដោយវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការរួមទាំងអ្នកគាំទ្រផងដែរសម្រេចធ្វើការបោះឆ្នោតយក បេក្ខភាពជាប់លេខចុងក្រោយចំនួន៥នាក់ ក្នុងចំណោមនោះ គឺម្នាក់ទទួលជ័យលាភី បានទៅលើលោក ពេជ្រទិព្ធ វិបុល ។
ការដាក់ពិន្ទុនិងសម្រេចជាចុងក្រោយបេក្ខភាពលោក ពេជ្រទិព្ធ វិបុល គ្រងតំណែងម្ចាស់ជ័យលាភីបុរសឯក, លោក ឆាត់ ស៊ាងឡាយ តំណែង លំដាប់រងទី១,និងលោក ឈន បួល តំណែងលំដាប់រងទី២។
លោក ម៉ា ច័ន្ទបូរិន ប្រធានក្រុមហ៊ុន KBN MEDIA និងតំណាងសមាគមន៍បណ្តាញមិត្តប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានខ្មែរ (The KMN) ដែលចូលរួមឧបត្ថម្ភនិងជាគណៈកមុ្មការមួយរូបក្នុងកម្មវិធីឯក Mister Glam Cambodia 2023 បានថ្លែងពីចំណាប់អារម្មណឱ្យដឹងថា សម្រាប់ការជ្រើសរើសលើកនេះ វាពិតជាពិបាកបន្តិចសម្រាប់ក្រុមគណៈកម្មការនិងអ្នករៀបចំ ព្រោះប្រើពេលវេលាខ្លីត្រឹមតែជិត២ខែប៉ុណ្ណោះ តាំងការចាប់ផ្តើមរហូតដល់ថ្ងៃផ្តាច់ព្រ័ត្រ។
ប៉ុន្តែយើងនៅតែអាចសម្រេចតាមគោលដៅ និង កំណត់របស់កម្មវិធីបានយ៉ាងល្អ បើទោះបីជាមានការខ្វះខាតនិងមានរិះគន់ពីមហាជនយ៉ាងណាក៏ដោយ ក៏យើងបានកែសម្រួលនិងព្យាយាមធ្វើទៅតាមស្ទង់ដាអន្តរជាតិ ដើម្បីចម្រាញ់បេក្ខភាពទាំងបីរូបចុងក្រោយគ្រងតំណែងតាមលក្ខខណ្ឌរបស់កម្មវិធី។ យើងមិនត្រឹមតែយកជ័យលាភីដែលមានចំណេះដឹងនិងសមត្ថភាពតែប៉ុណ្ណោះនោះទេ គឺទាំងរូបសម្បត្តិខាងក្រៅសាកសមនឹងតំណែង មានទាំងរូបរាងស្អាតសង្ហារ ឱ្យសមនឹងឈ្មោះកម្មវិធីរបស់យើង។
លោក កែវ វាសនា អគ្គនាយក្រុមហ៊ុន E-Zap និងជាគណៈកម្មការរៀបចំមួយរូបដែរបានបញ្ជាក់ថា កម្មវិធី Mister Glam Cambodia 2023 គឺជាកម្មវិធីល្អពិសេសវិសាលសម្រាប់កម្ពុជា ព្រោះថា កម្មវិធីមានគោលដៅនិងលក្ខខណ្ឌច្បាស់លាស់ ហើយអ្វីដែលកម្មវិធីធ្វើឡើងមានគោលបំណងផ្តោតសំខាន់ទៅលើ វិស័យ អេកូ-ទេសចរណ៍របស់កម្ពុជាមានសក្កានុពលខ្លាំងឡើង ដូចបណ្តាប្រទេសជិតខាង។ កម្មវិធីបុរសឯកមួយនេះ នឹងធ្វើការជម្រុញវប្បធម៌ខ្មែរ ទេសចរណ៍ខ្មែរ ឱ្យកាន់តែរីកចម្រើនទៅមុខ ធ្វើយ៉ាងណា ឱ្យពិភពលោកងាមករកកម្ពុជា ជាគោលដៅទេសចរណ៍ទី១របស់ប្រជាពិភពលោក។
លោក កែវ វាសនា បានសង្កត់ធ្ងន់ថា ជ័យលាភី Mister Glam Cambodia 2023 នឹងដើរតួមួយផ្នែកសំខាន់ ក្នុងជួយផ្សព្វផ្សាយក៏ដូចជាលើកតម្កើនវប្បធម៌ទេសចរណ៍កម្ពុជា មានភាពល្បីល្បាញជាងមុននោះ ជាពិសេសនោះ នឹងធ្វើការប្រកួតប្រជែងក្នុងតំបន់តែម្តង៕
ដោយ / គ្រី សម្បត្តិ