ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៣០ ខែតុលា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ១នាក់
រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៤នាក់ស្រី ១នាក់
ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ស្រី ១នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦៧២,៤៧ក្រាម និង ៩កញ្ចប់តូច។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕