សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរក្រុមកីឡាវាយសីកម្ពុជា ដែល បានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា វាយសីជើង ឯកយុវជនអាស៊ីអាគ្នេយ៍ លើវិញ្ញាសា Mixed Team Under អាយុក្រោម ១៥ឆ្នាំ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១វិច្ឆិកា បានប្រកាស អបអរសាទរ អត្តពលិកវាយសីកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ លើវិញ្ញាសា Mixed Team Under អាយុក្រោម ១៥ឆ្នាំ ជាក្រុម នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី៣១ តុលា ២០២៣ ។
សូមជម្រាបថា ព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដោយមានប្រតិភូ និងអត្តពលិក ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត ដែលការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែ តុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ៕
ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។