ក្រសួងធនធានទឹក ៖ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុង កម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
(ភ្នំពេញ)៖ បេីតាមក្រសួងធនធានទឹក និងឧតុនិយម សូមគោរព ជម្រាបជូន អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចាក់យ៉ាងដូច្នេះថា ៖ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធនៃសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់ មាត់ សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិត តិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាង កើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់ នៅក្នុង កម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០% ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។