មន្ត្រីខុទ្ទកាល័យនាយរដ្ឋមន្ត្រី ចាត់ទុកអគារសិក្សាថ្មី ២ខ្នង នៃ សាលាបឋមសិក្សាវត្តត្រពាំងវែង ជាការលើកកំពស់វិស័យអប់ រំនៅកម្ពុជា
(កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយរដ្ឋមន្ត្រី ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងចាត់ទុកអគារសិក្សាថ្មី ២ខ្នង ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុនសែន ស្ថិតក្នុងសាលា បឋម សិក្សាវត្តត្រពាំងវែង ជាការបង្ខិតសាលារៀនឲ្យមកនៅជិតផ្ទះ បងប្អូនប្រជាពលរដ្ឋ និងជាការលើកកំពស់វិស័យអប់រំនៅកម្ពុជា ផងដែរ ។
ឯកឧត្តម ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា នេះគឺជាសមិទ្ធផល ថ្មីមួយទៀត ដែលផ្តល់ជូនក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុងគងពិសី ខេត្តកំពង់ស្ពឺ ស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបាន លើកកំពស់ជាលំដាប់ ។ ជាក់ស្តែង នៅក្រោយគំនរផេះផង់បន្សល់ ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានវត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែង នៅទូទាំងប្រទេស សបញ្ជាក់ឲ្យឃើញថា ការរីក ចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំង ស្រុង ទៅនឹងកត្ដាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្ស ប្រជា ជន កម្ពុជា ក្នុងរយៈពេលជាង ៤៤កន្លងមកនេះ ។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូច្នេះ នាថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាមួយលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយ ពលទាហានបញ្ជាការដ្ឋានអង្គរក្ស ដង្ហែរ អង្គកឋិនសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធសីមាវត្តត្រពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុក គងពិសី ខេត្តកំពង់ស្ពឺ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារ សិក្សាថ្មី២ខ្នង មានចំនួន១០បន្ទប់ និងបន្ទប់ទឹក ចំនួន ២ខ្នង មាន ៨បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាវត្តត្រពាំងវែង ។
នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និង លោកជំទាវ ប៉ែន ចន្នី បានវេរប្រគេនបច្ច័យសង្កត់ត្រ័យសម្រាប់ កសាងសមិទ្ធផលនានា ក្នុងទីអារាមវត្តត្រពាំងវែង ១០០លាន រៀល និងបច្ច័យអមត្រ័យរបស់ប្រជាពលរដ្ឋចំណុះ ជើងវត្ត ចំនួន ១៩លាន ៦០ម៉ឺនរៀល និងបានប្រគេនបច្ច័យ សម្រាប់ព្រះសង្ឃ ១អង្គ ៤០ម៉ឺនរៀល។
ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ និងលោកជំទាវ ក៏បាន ឧបត្ថម្ភថវិកាដល់សាលាស្រកគងពិសី ២លានរៀល ឃុំព្រះនិព្វាន្ត ៥០ម៉ឺនរៀល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាំវ ពេជ ច័ន្ទមុនី ប្រគេនព្រះសង្ឃ ចែកជូន គណៈកម្មការអាចារ្យ សីលវន្ត សីលវត្តី មន្ត្រីអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធផងដែរ ៕
ដោយ-រ៉ាវុធ