ក្រសួងអប់រំត្រួតពិនិត្យវឌ្ឍនភាព និងយុទ្ធសាស្ត្រពង្រីកការ អនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

(ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំ ពីយុទ្ធសាស្ត្រ ពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណាន និង គណិតវិទ្យាថ្នាក់ដំបូង។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងដើម្បីពិនិត្យមើល វឌ្ឍនភាពនៃការអនុវត្តកន្លងមក និងពិភាក្សាអំពីយុទ្ធសាស្ត្រ នៃការ ពង្រីក ការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ ដំបូងនាពេលអនាគត។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះដែរធ្វើឡើងនៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡាដោយ គេឃើញ មានការចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកិច្ចប្រជុំនេះបានផ្ដោតពិភាក្សាសំខាន់លើលទ្ធផលសកម្មភាព និងផែនការយុទ្ធសាស្ត្របន្តរួមមាន៖
១.កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង៖ ថ្នាក់ទី១ ទី២ និងទី៣
២.កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង
៣.ការដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅសាលាគរុកោសល្យ
៤.កម្មវិធីប្រឹក្សាគរុកោសល្យ៖ ការជ្រើសរើស និងបណ្ដុះបណ្ដាល ការចុះផ្ដល់ប្រឹក្សាគរុកោសល្យ
៥.យុទ្ធសាស្ត្រពង្រីកការអនុវត្ត៖ បណ្ដុះបណ្ដាល និងបំប៉នឡើងវិញគ្រូបង្រៀនកម្រិតថ្នាក់ដំបូង
៦.ផែនទី និងតម្រូវការថវិកា។

បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីអំណានថ្នាក់ដំបូងនៅគ្រប់សាលាបឋមសិក្សាទាំងអស់ក្នុងខេត្តចំនួន ១៩រួមមាន៖ ខេត្តកំពង់ធំ កំពត កែប (ឧបត្ថម្ភដោយUSAIDតាមរយៈACR/RTI) និងខេត្តសៀមរាបក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ (ឧបត្ថម្ភដោយGPE3តាមរយៈអង្គការUNESCO) ព្រះសីហនុ កោះកុង ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ រតនគិរី ពោធិ៍សាត់ និងមណ្ឌលគិរី (ឧបត្ថម្ភដោយមូលនិធិភាពជាដៃគូសម្រាប់ ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ CDPF) ព្រៃវែង និងស្វាយរៀង និងអនុវត្តសាកល្បងថ្នាក់ទី៣ ចំនួន៣ ស្រុកនៅខេត្តកំពង់ឆ្នាំង (គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា PEA/RTI)។ចំពោះការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យា ថ្នាក់ដំបូងថ្នាក់ទី១ នៅខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ (ឧបត្ថម្ភដោយGPE3តាមរយៈអង្គការUNESCO) និងថ្នាក់ទី២ (ឧបត្ថម្ភដោយអង្គការUNICEF) ខេត្តកំពង់ធំ កំពត កែប (ឧបត្ថម្ភដោយគម្រោងSMILE/VVOB) ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner