ខែតុលា មានភ្ញៀវទេសចរជាង២ ម៉ឺននាក់ បានទៅទស្សនារមណីយ ដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ
ភ្នំពេញ៖អាជ្ញាធរជាតិព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣បាន ប្រកាសឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែតុលា កន្លងទៅ ថ្មីៗនេះ សម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាចំនួន២ គឺរមណីយ ដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២៧ ៤៦៩ នាក់បានទៅទស្សនា ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងអំឡុងខែតុលាកន្លង ទៅនេះរមណីយដ្ឋានប្រាសាទព្រះវិហារបានទទួលភ្ញៀវទេសចរសរុបចំនួន ៦ ២២៤នាក់ ។ក្នុងនោះមានទេសចរជាតិចំនួន ៦ ២២៤នាក់ និងទេសចរបរទេសចំនួន ៦៥០នាក់។ចំណែករមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវជាតិ ២១ ២៤៥នាក់។
សូមជម្រាបថា ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ ណ្ឌ ពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ប្រាសាទព្រះវិហារស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ចំណែកប្រាសាទកោះកេរដែលស្ថិតនៅក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកក្នុងបញ្ជីរបស់អង្គការយូណេស្កូនៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕ ដោយ៖ ស្រីរុំ