គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តី ព្រាង ច្បាប់ ចំនួន ៣ ដែលស្នើរឡើងដោយរាជរដ្ឋាភិបាល និងសេចក្តី ស្នើវិសោធនកម្មមាត្រាមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។

ជាលទ្ធផលនៃកិច្ចប្រជុំ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ទំាងបីដែលស្នើឡើងដោយរាជរដ្ឋាភិបាលមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមឺរ៉ាតអារ៉ាប់រួម សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់ គ្រង ឆ្នាំ២០២២ និងសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

ក្រោយពីការពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធីលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើវិសោធនកម្ម មាត្រាមួយចំនួន បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ខាងលើរួចហើយ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលភារកិច្ច ត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner