យានយន្តល្មើសចំនួន ៣៤៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី២ ខែវិច្ឆិកា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបាន ឱ្យដឹងថា មាន គោលដៅសារុបចំនួន ៨១គោលដៅ មានយានយន្ត ចូល គោលដៅចំនួន៦១៤គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច ១០៦គ្រឿង ម៉ូតូ ៥០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុប ចំនួន៣៤៥គ្រឿង មានរថយន្តធំ២គ្រឿង រថយន្តតូច ៤៣គ្រឿង និងម៉ូតូចំនួន ៣០០គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner