អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និង មាន លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រប ដណ្តប់លើ ផ្ទៃដីពី ៣០% ទៅ ៤០% ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រ កម្ពុជា បានសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាស នៅ ព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖
ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមាន ភ្លៀង ធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹក ភ្លៀង ធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។

រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និង ទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្ត ជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០% ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner