ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ ៖ ជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានកងយោធពលខេមរភូមិន្ទ គឺចាំបាច់បំផុតក្នុងវិស័យពង្រឹងប្រៀបការពារជាតិ

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មជំនាន់ទី២៣, វគ្គពង្រឹងវរសេនាតូច និងវគ្គបំប៉នបញ្ជការ ខ. គ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ។

តាមរបាយការណ៍បានឲ្យដឹងថា ៖ ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក និងកងពលតូចអន្តរាគមន៍លេខ១៤ បានដំណើរការបើកវគ្គហ្វឹកហ្វឺន បំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ដល់នាយទាហាន នាយទាហាន និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១៤ សិក្សារយៈពេល ៦១ថ្ងៃ មានសិក្ខាកាមសរុបចំនួ ៧០នាក់ ។

សិក្សាលើខ្លឹមសារមេរៀនរួមមាន៖ ការផលិតមេជី EM ការផលិតថ្នាំពលបែបធម្មជាតិ, ការដាំដូងក្រអូប, ការចិញ្ចឹមជ្រូក, ការចិញ្ចឹមមាន់, ការចិញ្ចឹមគោ, ការបង្កាត់ និងពង្រីកពូជដំណាំ, ការបណ្ដុះផ្សិតចំបើង, ការបណ្តុះផ្សិតអំបោះ ។

ដោយឡែកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូច និងយុទ្ធដំណើរទ័ព សិក្សារយៈពេល ៩១ ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៣ មានសិក្ខាកាមចំនួន ៨០នាក់ និងវគ្គហ្វឹកហ្វឺនវគ្គ បំប៉នបញ្ជការ ខ.គ សិក្សារយៈពេល ៩១ ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែ សីហា ដល់ ថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២៣ មានសិក្ខាកាមចំនួន ៥០នាក់ ។

ជំនួសមុខឱ្យយឯកឧត្តម នាយឧត្តសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានចាត់ទុក វគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២៣ , វគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូច នឹងយុទ្ធដំណើរទ័ព និងវគ្គហ្វឹកហ្វឺនវគ្គ បំប៉នបញ្ជាការ ខ.គ ដែលបានប្រារព្ធពិធីបិទនាឱកាសនេះ ថាជាលទ្ធផល ប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក និងបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងកងពលតូចអន្តរាគមន៍លេខ១៤ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលអណត្តិទី៧ តំណាក់កាលទី១ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។

ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយផធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៣ បានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner