ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន១៤៥រូប
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន១៤៥រូប។ ដោយក្នុងនោះមានឋានៈស្មើទេសរដ្ឋមន្ត្រី ចំនួន២៩រូប, ឋានៈស្មើរដ្ឋមន្ត្រី ចំនួន២៩រូប, ឋានៈស្មើរដ្ឋលេខាធិការ ចំនួន២៩រូប,ឋានៈស្មើអនុរដ្ឋលេខាធិការ ចំនួន២៩រូប និងឋានៈស្មើអគ្គនាយក ចំនួន២៩រូប។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕





