ឯកឧត្តម ណុប រ័ត្ននិមល អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន
(តាកែវ)៖ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា វិស័យព្រះពុទ្ធ សាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយ រាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការ យល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវ ចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។
ឯកឧត្តម ណុប រ័ត្ននិមល តំណាងឯកឧត្ដម កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានថ្លែងក្នុងឱកាសដង្ហែអង្គកឋិន ទានវេរប្រគេនព្រៈសង្ឃគង់ចាំ ព្រះវស្សាអស់កាលត្រី នៅក្នុងពុទ្ធ សីមាវត្តលឹមពូលសាមគ្យារាម និងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរបាយការណ៍របស់លោកអភិបាល ក្រុងដូនកែវ បានឱ្យដឹងថា ស្ថានភាពសន្តិសុខសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ នាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ក្នុងនោះ វិស័យព្រះពុទ្ធសាសនាក៏មានការវិវត្តន៍រីកចម្រើន ស្របទៅនឹងវិស័យអាណាចក្រផងដែរ។
ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជា ពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ សូមចូលរួមថែរក្សា សន្តិភាពទាំង អស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាព មានតម្លៃមិន អាចកាត់ថ្លៃបានសម្រាប់ មនុស្សជាតិលើពិភពលោក និងបន្ត ចូលរួមការកសាងអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំដោយសម្តេច ធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង ស្រីលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ សម្រាប់កសាង សមិទ្ធផលនានានៅក្នុងវត្តលឹមពូល សរុបចំនួន ៥៧លាន ៥៩ម៉ឹនរៀល ក្នុងនោះបច្ច័យរបស់ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៣០លានរៀល។
ប្រគេនព្រះសង្ឃក្រាលគ្រង បច្ច័យ ៤០ម៉ឺនរៀល ព្រះសង្ឃ គ្រូសូត្រស្តាំ-ឆ្វេង បច្ច័យ ២០ម៉ឺនរៀល និងព្រះសង្ឃគង់ហត្ថបាស ៤អង្គ ក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល។ ជាមួយគ្នានេះ ក៏បាននាំមកនូវអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោក ជំទាវ ពេជ ច័ន្ទមុនី ឧបត្ថម្ភជូនយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គ្រូពេទ្យ ក្រុមយុវជន ប្រជាពលរដ្ឋ សាលាក្រុង ក្រុមប្រឹក្សាសង្កាត់ គណៈកម្មការអាចារ្យវត្ត និងកងកម្លាំង មាន សមត្ថកិច្ច មានក្រណាត់ស និងថវិការមួយចំនួនទៀត៕ ដោយ-រ៉ាវុធ