ព្រះមហាក្សត្រខ្មែរយាងសម្ពោធស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត (Video Inside)

ព្រះមហាក្សត្រខ្មែរ ស្តេចនឹងទ្រង់យាងទៅកាន់ខេត្តសៀមរាបវេលាថ្ងៃទី៤វិច្ឆិកានេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត” ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដង្ហែរព្រះរាជដំណើររបស់ព្រះអង្គ នៅក្នុងឱកាសយាងសម្ពោធការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងបណ្តាញសង្គមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

ក្នុងពេលដែល «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ត្រូវបានជួសជុលនោះ ការធ្វើដំណើរចេញចូលទស្សនាប្រាសាទអង្គររបស់ទេសចរណ៍ជាតិ និងអន្តជាតិ បានធ្វើតាមស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរា បានថ្លែងថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ហើយ, ដើម្បីគ្រប់គ្រងនូវលំហូរដំណើរទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ គេនឹងប្រើប្រាស់ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ជាច្រកចូលសម្រាប់ការទស្សនា…ចំណែកស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត រក្សាទុកជាច្រកចេញ។

ads banner