ជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី និងក្រុមសារព័ត៌មានលើកទៅធ្វើខែឧសភា (Video Inside)

ជំនួបប្រចាំឆ្នាំរវាងក្រុមអ្នកសារព័ត៌មានជាមួយនឹងប្រមុខរាជរដ្ឋាភិបាល នឹងត្រូវលើកពីដើមឆ្នាំ ដល់ខែ៥ឆ្នាំ២០២៤វិញ យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

គួរកត់សម្គាល់ថាជារៀងរាល់ឆ្នាំ, ពិធីជួបប្រជុំគ្នារវាងនាយករដ្ឋមន្ត្រី និងក្រុមអ្នកសារព័ត៌មាន តែងប្រារព្ធធ្វើនៅក្នុងខែមករា។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ការជួបប្រជុំប្រចាំឆ្នាំ នឹងត្រូវលើកទៅខែឧសភាវិញ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ក្នុងដំណើរទស្សនកិច្ចមួយ នៅខេត្តព្រះវិហារកាលពីថ្ងៃទី២វិច្ឆិកា បានថ្លែងថាជំនួបរវាងក្រុមអ្នកកាសែតជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងគ្រោងរៀបចំធ្វើនៅថ្ងៃទី៣ឧសភា ដែលស្របគ្នានឹងទិវាសេរីភាពសារព័ត៌មានពិភពលោក។

លោករដ្ឋមន្ត្រីបានថ្លែងក្នុងកម្មវិធី នៃជំនួបប្រចាំឆ្នាំនោះ គេនឹងផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា, ការលើកឡើងពីបញ្ហាសំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ជំនួបក្នុងខែឧសភានោះ គឺជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជាផងដែរ។

ads banner